អាស៊ាន ២០២០៖ វៀតណាមនាំមកនូវ” ភាពស្វាហាប់ថ្មី” ដល់អាស៊ាន
(VOVWORLD) - ឯកអគ្គរដ្ឋទូត និងជាប្រធានក្រុមអចិន្រ្តៃយ៍ម៉ាឡេស៊ីប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោកស្រី Kamsiah Kamaruddin បានវាយតម្លៃថា ការដែលវៀតណាមចូលជាសមាជិកអាស៊ាន នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៩៥ បាន នាំមកនូវ“ ភាពស្វាហាប់ថ្មី” ដល់អង្គការនេះ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ (រូបថត VNA) |
ក្នុងបទសម្ភាសន៍ជាមួយអ្នកយក ព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សាការតាកាលពីពេលថ្មីៗនេះ លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងថា៖ តាំងពីគ្រាដំបូង ដែលមានសមាជិកចំនួន ៦ នោះ អាស៊ានមាន ភាពស្រដៀងគ្នាជាច្រើន។ ប៉ុន្តែនៅពេលដែលវៀតណាមបានចូលរួមជាសមាជិកអាស៊ានមក ទីក្រុងហាណូយបាននាំមកនូវ“ ភាពស្វាហាប់ថ្មី”និងកត្តាថ្មី ហើយយើងខ្ញុំបានរួមសហការជាមួយវៀតណាម ដើម្បីកសាងអាស៊ានមួយប្រកបដោយភាពរឹងមាំ។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងក្លាបំផុតក្នុងអាស៊ាន ហើយមូលហេតុមួយ ដែលជួយអាស៊ានទទួលបានកំណើនល្អ គឺដោយសារមានការ ចូលរួមចំណែករបស់បណ្តាប្រទេសដូចជាវៀតណាម។
លោកស្រីបានអះអាងថា ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានអះអាងនូវតួនាទីជាអ្នកដឹកនាំយ៉ាងខ្លាំងក្លា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសជាសមាជិកអាស៊ានផងដែរ៕