អាស៊ានគាំទ្រថៃដោះស្រាយអស្ថិរភាពតាមរបៀបប្រជាធិបតេយ្យ

អាស៊ានគាំទ្រថៃដោះស្រាយអស្ថិរភាពតាមរបៀបប្រជាធិបតេយ្យ - ảnh 1
បាតុករថៃនៅខាងក្រៅអាគារដ្ឋាភិបាលនៅទីក្រុងបាងកក
(រូបថត​​ :THX/TTXVN)


(VOVworld)-នាថ្ងៃទី១៦ធ្នូ លោក Surapong ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ការបរទេសជាបណ្តោះអាសន្នរបស់ថៃឲ្យដឹងថា៖ ក្នុងឱកាសសន្និសីទអាស៊ាន -ជប៉ុនដែលទើបនឹងបានប្រព្រឹត្តទៅនៅជប៉ុន ថ្នាក់ដឹកនាំនៃបណ្តាប្រទេស អាស៊ានបានឯកភាពគាំទ្ររបបប្រជាធិបតេយ្យរបស់ថៃ។ សេចក្តីប្រកាសនេះ បានលើកច្បាស់ទៀតថា ថ្នាក់ដឹកនាំអាស៊ានបានតាមដានជាប់រាល់បំរែបំរួល
នៅ នៅថៃ ព្រមទាំងអះអាងថា ស្ថិរភាពនយោបាយនៅថៃមានសារៈសំខាន់
ចំពោះ ការកសាងសហគមន៌អាស៊ាន១សន្តិភាព ស្ថិរភាពនិងសម្បូរុងរឿង។ ឧបនាយករដ្ឋមន្រ្តីបណ្តោះអាសន្នលោក Surapong បានជូនដំណឹងថា រហូត
ដល់សព្វថ្ងៃ មានប្រទេសចំនួន៤៥លើពិភពលោក ប្រកាសគាំទ្រថៃដោះស្រាយ អស្ថិរភាពនយោបាយតាមរបៀបប្រជាធិបតេយ្យនិងគាំទ្រការបោះឆ្នោតសកល នៅប្រទេសនេះនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ