អាស៊ានគាំទ្រវិធានការសន្តិភាពសំរាប់វិបត្តិនាបច្ចុប្បន្ននៅថៃ
|
អាស៊ានគាំទ្រវិធានការសន្តិភាពសំរាប់វិបត្តិនាបច្ចុប្បន្ននៅថៃ (Image: Vietnam+) |
(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទកំពូលសមាគមបណ្តាប្រជាជាតិអាស៊ី
-អាគ្នេយ៍ (អាស៊ាន) លើកទី ២៤ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១១ ឧសភា
នៅរដ្ឋធានី Nay Pyi Taw របស់ មីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេស
អាស៊ានបានឲ្យដឹងថា៖ ប្រទេសជាសមាជិកអាស៊ានកំពុងតាមដានការបំរែបំរួល
នៅថៃនិងគាំទ្រវិធានការសន្តិភាពសំរាប់វិបត្តិនាបច្ចុប្បន្នតាមរយៈការសន្ទនា
ការប្រតិបត្តិតាមច្បាប់និងការអនុវត្តបណ្ដាគោលការណ៍ប្រជាធិបតេយ្យ។ ក្នុងសេចក្តីថ្លែងការដែលត្រូវបាននាំចេញក្នុងពិធីបញ្ចប់សន្និសីទកំពូលអាស៊ាន
លើកទី ២៤ បណ្ដារដ្ឋមន្ត្រីការបរទេសបានអះអាងជាថ្មីម្តងទៀតនូវសេចក្តីថ្លែង
ការរបស់ថ្នាក់ដឹកនាំអាស៊ានគ្រប់រូបស្តីអំពីស្ថានភាពនៅថៃដែលបាននាំចេញ
នៅទីក្រុងតូក្យូរបស់ជប៉ុន នាថ្ងៃទី ១៤ ធ្នូរ ឆ្នាំ ២០១៣។ សេចក្តីថ្លែងការនេះ
បានសង្កត់ធ្ងន់នូវសារៈសំខាន់នៃដំណើរការប្រជាធិបតេយ្យក្នុងការស្តារឡើង
វិញច្បាប់សន្តិសុខនិងសណ្ដាប់ធ្នាប់ជំរុញការសម្រុះសម្រួលប្រជាជាតិនាំមក
ជីវភាពរស់នៅធម្មតាឡើងវិញនៅថៃ។ សេចក្តីថ្លែងការក៏បានលើកច្បាស់ថា៖
បណ្ដាប្រទេសជាសមាជិកអាស៊ានជឿកជាក់ថា៖ថៃនឹងជំនះពុះពារលើការ
សាល្បងនាបច្ចុប្បន្ននិងត្រៀមខ្លួនជាស្រេចមានវិធានការជួយឧបត្ថម្ភសម
ស្របដោយឈរលើបណ្ដាការកំណត់ក្នុងធម្មនុញ្ញរបស់អាស៊ាន៕