អាស៊ាន-ចិនសហប្រតិបត្តិការអនុវត្តបណ្ដាគោលដៅសហសវត្ស

អាស៊ាន-ចិនសហប្រតិបត្តិការអនុវត្តបណ្ដាគោលដៅសហសវត្ស - ảnh 1
អាស៊ាន-ចិនសហប្រតិបត្តិការអនុវត្តបណ្ដាគោលដៅសហសវត្ស (VNA)


(VOVworld) – នាថ្ងៃទី ១៩ កញ្ញា នៅទីក្រុង Jakarta ឥណ្ឌូណេស៊ី បានប្រព្រឹត្តទៅ
សន្និសីទជំនាញស្តីពីរបៀបវារៈអភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ ២០៣០។ ថ្លែងមតិនៅ
ទីនេះ លោក Haoliang Xu នាយកខុទ្ទកាល័យទទួលបន្ទុក តំបន់អាស៊ី-ប៉ាស៊ីហ្វិក
របស់ UNDP បានសង្កត់ធ្ងន់ទៅលើអត្ថន័យនៃរបៀបវារៈ ឆ្នាំ ២០៣០ ដែលត្រូវ
បានអនុម័តនៅសន្និសីទកំពូល អ.ស.ប. នាខែកញ្ញាឆ្នាំ ២០១៥ ។ របៀបវារៈបាន
នាំចេញទស្សនៈវិស័យ ទិសដៅអនុវត្ត ទំនាក់ទំនង ដៃគូនិងសកម្មភាពអភិវឌ្ឍន៍
និរន្តរភាពលើពិភពលោកទាំងមូលក្នុង ១៥ ឆ្នាំ ខាងមុខ។ រីឯខ្លួនវិញ អគ្គលេខា
ធិការរងអាស៊ាន លោក Vongthep Arthakavalvatee បានឲ្យដឹងថា៖ សន្និសីទលើក
នេះបានជួយបណ្ដាប្រទេស​អាស៊ាន ចិន និង UNDP បង្កើនកិច្ចសហប្រតិបត្តិការ
 ជំរុញការអភិវឌ្ឍន៍ និរន្តរភាព ព្រមទាំង ឆ្ពោះទៅការអនុវត្តទស្សនៈវិស័យ
អាស៊ាននាឆ្នាំ ២០២៥ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ