អាស៊ានជិតនឹងទទួលបានការសុះចិត្តគំនិតក្នុងបញ្ហាសមុទ្រខាងកើត

អាស៊ានជិតនឹងទទួលបានការសុះចិត្តគំនិតក្នុងបញ្ហាសមុទ្រខាងកើត - ảnh 1
រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីMarty Natalegawa
និងសមភាគីកម្ពុជា Hor Namhong
(រូបថតៈ Sulekha)

(VOV)-រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី Marty Natalegawa នាថ្ងៃទី១៩កក្កដាឲ្យដឹង
ថា បណ្តាប្រទេសជាសមាជិកអាស៊ានកំពុងខិតជិតដល់ការយល់ព្រមអំពី សេចក្តី ប្រកាសឯកភាព១ចំពោះជំលោះនៅសមុទ្រខាងកើត។ ទោះបីជានៅ​មានការខ្វែង
គំនិតក្តី ប៉ុន្តែជាក់ស្តែង អាស៊ាននៅតែរក្សាបានសាមគ្គីភាព។ ថ្លែងមតិជាមួយមជ្ឈ
ដ្ឋានអ្នកសាព័ត៌មាននៅរាជធានីភ្នំពេញ(កម្ពុជា) រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីឲ្យ
ដឹងថា លោកកំពុងធ្វើការដើម្បីកំណត់ “រាល់ទស្សនៈជាសារវ័នរបស់អាស៊ានចំពោះ
បញ្ហាសមុទ្រខាងកើត”  ជាប្រការដែលនឹងជួយ បំបាត់ការវាយតម្លៃថា ប្រទេសជា
សមាជិក សមាគមប្រជាជាតិអាស៊ីអាគ្លេយ៌(អាស៊ាន)កំពុងបែកបាក់។ លោក
Natalegawa បានដើរតួនាទីជាអ្នកសម្របស្រួលបន្ទាប់ពី បណ្តាសន្និសីទរដ្ឋមន្រ្តី ការបរទេសអាស៊ាននៅកម្ពុជាថ្មីៗនេះមិនអាចឈានដល់ទស្សនៈ រួមអំពីជំលោះ នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ