អាស៊ានជំរុញនិងការពារសិទ្ធិនារីនិងកុមារ
|
អាស៊ានជំរុញនិងការពារសិទ្ធិនារីនិងកុមារ(VOV) |
(VOV)_សន្និសីទពិសេសនៃគណះកម្មាធិការស្ដីពីការជំរុញនិងការពារសិទ្ធិនារី
និងកុមារ (ACWC) នៃអាស៊ាន ដែលទើបនឹងបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ នៅទីក្រុង
Bandar Seri Begawwan (ប្រុយណេ) បានឯកភាពអនុម័តទៅលើផែនការធ្វើសកម្មភាព
ឆ្នាំ ២០១៤។ សន្និសីទ ACWC ក៏បានពិភាក្សាអំពីយុទ្ធសាស្ត្រអនុវត្តវិស័យចំនួន៨ដែល
បាន សន្យាក្នុងសេចក្ដីថ្លែងការណ៍។ ក្នុងនោះ គឺប្រមូលផ្តុំចូលក្នុងសកម្មភាព ជាក់ស្ដែង នានាក្នុងឆ្នាំ ២០១៤ ។ តាមនោះ ក្នុងឆ្នាំ ២០១៤ ACWC នឹងពិគ្រោះយោបល់អន្តរផ្នែកជា មួយស្ថាប័នទាក់ទិននានា របស់អាស៊ាន និងជួបសន្ទនាជាមួយបណ្ដាអង្គការសង្គម
ស៊ីវិល ពិនិត្យមើលសក្ដានុភាពរួមវិភាគទានរបស់ ACWC ក្នុងការអនុវត្តសេចក្ដីថ្លែងការណ៍ ពោលខាងលើ …។ល។ ទន្ទឹមនឹងនោះ សន្និសីទក៏បានពិនិត្យមើលដំណើការអនុវត្ត
គំរោងការណ៍របស់ ACWC ពិសេសគឺបណ្ដាគំរោងការណ៍ដែលនឹងត្រូវបានសម្រេច
ក្នុងឆ្នាំ២០១៣នេះ និងឯកភាពក្នុងការរៀបចំសន្និសីទ ACWC លើកទី៨នាថ្ងៃទី១៧ និង២០ កុម្ភះឆ្នាំ ២០១៤ នៅឥណ្ឌូនេស៊ីផងដែរ៕