អាស៊ាននិង EU សហប្រតិបត្តិការលើកកំពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សានៅក្នុងតំបន់

អាស៊ាននិង EU សហប្រតិបត្តិការលើកកំពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សានៅក្នុងតំបន់ - ảnh 1
អាស៊ាននិង EU សហប្រតិបត្តិការលើកកំពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សានៅក្នុងតំបន់

(VOV)_នាថ្ងៃទី២៤ និងទី២៥ សីហា លេខាធិការដ្ឋានអាស៊ាន បានរៀបចំ​ជំនួប
សន្ទនាគោលនយោបាយអាស៊ាន-EU ស្ដីពីការអប់រំថ្នាក់ឧត្តមសិក្សា​នៅក្នុង​តំបន់
អាស៊ាន។ អគ្គលេខាធិការរងអាស៊ាន Alicia Dela Rosa បានអោយដឹងថា៖​ តាមរយៈ
វេទិកានេះ អាស៊ានិង EU នឹងជំរុញកិច្ចសហប្រតិបត្តិការអប់រំថ្នាក់ឧត្តម​សិក្សា នៅ
ក្នុងតំបន់ ដើម្បីធ្វើអាជីវកម្មសក្ដានុភាព នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់
និស្សិត បណ្ដាអង្គការអប់រំថ្នាក់ឧត្តមសិក្សា ក៏ដូចជាអ្នកជំនាញការ​នានាក្នុងតំបន់
អាស៊ាន។ ខ្លឹមសារស្នូលនៃជំនួបសន្ទនានេះគឺឆ្ពោះទៅការទទួលស្គាល់សញ្ញាប័ត្រនៃមហាវិទ្យាល័យនៅប្រទេសជាសមាជិកអាស៊ាន​ទាំងឡាយ និ​ង​បង្កើនសមត្ថភាពនៃមហាវិទ្យាល័យផ្សេងៗ នៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ទន្ទឹមនឹងនោះ
 អាស៊ាននិង EU ក៏មានគោលបំណងបង្កើនកិច្ច​សហ​ប្រតិ​បត្តិ​ការក្នុងអនាគត ដើម្បី
ជួយ​ឧបត្ថម្ភការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ​ពិសេស ក្នុងការអប់រំថ្នាក់ឧត្តមសិក្សា
 រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន​ និងរវាងអាស៊ាននិង EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ