អាស៊ាននិងកាណាដាសន្យាបង្កើនកិច្ចសហប្រតិបតិ្តការ
(VOVworld) - ក្នុងរយៈពេល២ថ្ងៃ ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ឧសភា កាសន្ទនាអាស៊ាន-កាណាដាលើកទី១០បានប្រព្រឹតិ្តទៅនៅទីក្រុងToronto នៅកាណាដា សំដៅ
វាយតម្លៃការលាតត្រដាងផែនការធ្វើសកម្មភាពអនុវត្តន៍សេចក្ដីប្រកាសរួមអាស៊ាន-កាណាដា ស្ដីពីការបង្កើនទំនាក់ទំនងដៃគូរក្នុងដំណាក់កាល២០១០-២០១៥។
នៅសន្និសិទ មន្រ្តីរបស់ភាគីទាំង២បានឯកភាពជំរុញថែមទៀតកិច្ចសហប្រតិបតិ្តការ
អាស៊ាន-កាណាដា ជាពិសេសលើបណ្ដាវិស័យអាទិភាពនាបច្ចុប្បន្នរបស់អាស៊ាន
ដូចជាកសាងសហគមន៍និងបង្រូញគំលាតអភិវឌ្ឍន៍។
|
ការសន្ទនាអាស៊ាន-កាណាដាលើកទី១០
នៅទីក្រុង Toronto (Image:vietnamplus.vn) |
ប្រធានគណៈប្រតិភូវៀតណាមចូលរួមការសន្ទនា ប្រធាននាយកដ្ឋានអាស៊ាន
ក្រសួងការបរទេសវៀតណាមលោក Nguyen Tien Minh បានឲ្យដឹងថាវៀតណាម
មានគោលបំណងចង់ជំរុញទំនាក់ទំនងសន្ទនាអាស៊ានកាណាដាអភិវឌ្ឍន៍យ៉ាង
ជាក់ស្ដែងនិងមានប្រសិទ្ធិភាពជាងទៀត រួមចំណែកបង្កើនទំនាក់ទំនងសហ
ប្រតិបតិ្តការទ្វេភាគីរវាងវៀតណាមនិងកាណាដា។វៀតណាមនឹងប្រមូលផ្ដុំជំរុញ
ខ្លាំងកិច្ចសហប្រតិបតិការលើវិស័យ ដែលកាណាដាមានឧត្តមភាពដូចជា ការអប់រំ
បណ្ដុំបណ្ដាលធនធានមនុស្ស អាជីវកម្មប្រេងឧស្ម័នកសាងហេដ្ឋារចនាសម្ព័ន្ធការពា
បរិស្ថាន ជំរុញសិទ្ធិស្ត្រីនិងកុមា ជាដើម៕