អាស៊ាននិងចិនបញ្ចប់សមយុទ្ធនាវាចរណ៍រួម
(VOVWORLD) - នាថ្ងៃទី២៧ ខែតុលា កម្លាំងកងទ័ពជើងទឹកនៃប្រទេសជាសមាជិកអាស៊ាន ទាំង១០និងប្រទេសចិន បានបញ្ចប់សមយុទ្ធនាវាចរណ៍រួមនៅលំហសមុទ្រខេត្ត Zhanjiang និងខេត្ត Guangdong នៅប៉ែកខាងត្បូងប្រទេសចិន។
នាវាចម្បាំង៥ គ្រឿង អ្នកសង្កេតការណ៍៥នាក់និងទាហានប្រមាណជាង១២០០នាក់នៃប្រទេស ទាំង១១បានចូលរួមសមយុទ្ធលើកនេះ។
គំនិតស្ដីពីសមយុទ្ធនេះត្រូវបានដាក់ចេញជាលើកដំបូងកាលពីឆ្នាំ២០១៥ ហើយត្រូវបានអាស៊ាននិងចិនឯកភាពអនុវត្តន៍នៅក្នុងកិច្ចប្រជុំមួយនាខែកុម្ភៈឆ្នាំ២០១៧។ តាមផែនការថា សមយុទ្ធប្រហាក់ប្រហែលគ្នារវាងអាស៊ាននិងអាមេរិក នឹងប្រព្រឹត្តទៅនាឆ្នាំ២០១៩ផងដែរ៕