អាស៊ាន​និង​ចិន​សម្រេច​បាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ដែល​មាន​​តម្លៃ ​១,៧​ពាន់​លាន​ដុល្លារ​អាមេរិក​

(VOVWORLD) - នាថ្ងៃទី ៣០ ខែកក្កដា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់ឈូងសមុទ្រធំ Guangdong-Hong Kong- Macau(ចិន) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចចំនួន ៧ ដែលមានតម្លៃសរុបប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដែលទាក់ទងនឹងការសាងសង់តំបន់ឧស្សាហកម្ម សេដ្ឋកិច្ចឌីជីថល និងគម្រោងសហប្រតិបត្តិការកសិកម្ម។
អាស៊ាន​និង​ចិន​សម្រេច​បាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ដែល​មាន​​តម្លៃ ​១,៧​ពាន់​លាន​ដុល្លារ​អាមេរិក​ - ảnh 1រូបភាព៖ The Jakarta Post

 ការចុះហត្ថលេខានេះ ត្រូវបានសុក្រឹត្យនៅក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រអាស៊ាន-ចិន (Qianhai) ២០២៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩-៣០ ខែកក្កដា នៅទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។

វេទិកាឆ្នាំនេះក៏ជាការកត់សម្គាល់ការបង្កើតសភាពាណិជ្ជកម្មអន្តរជាតិមហាឈូងសមុទ្រ-អាស៊ាន និងវិទ្យាស្ថានគោលនយោបាយ (Think Tank) ទំនាក់ទំនងភាពជាដៃគូចិន-អាស៊ានផងដែរ។ ក្នុងក្របខ័ណ្ឌនៃវេទិកានេះ ភាគីនានាបានឯកភាពជំរុញគំនិតផ្តួចផ្តើមមួយដើម្បីអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូសេដ្ឋកិច្ចមហាសមុទ្រប៉ាស៊ីហ្វិក-អាស៊ាន ដែលក្នុងនោះស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជនអាស៊ាន និងចិន។

បច្ចុប្បន្ន ចិន និងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរបានសម្រេច ៣៦៤ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជិត ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ