អាស៊ានពិនិត្យលទ្ធភាពងញ្ចើញចិនជប៉ុននិងកូរ៉េខាងត្បូងចូលរួមការតភ្ជាប់ដំបន់។

អាស៊ានពិនិត្យលទ្ធភាពងញ្ចើញចិនជប៉ុននិងកូរ៉េខាងត្បូងចូលរួមការតភ្ជាប់ដំបន់។ - ảnh 1
អាស៊ានពិនិត្យលទ្ធភាពងញ្ចើញចិនជប៉ុននិងកូរ៉េខាងត្បូងចូលរួមការតភ្ជាប់ដំបន់។


      VOV-នាថ្ងៃទី៧កក្កដាប្រធាននាយកដ្ឋានសមាគមន៍បណ្ដាប្រជាតិអាស៊ី-
អាក្នេយ៍ (អាស៊ាន) ចំណុះក្រសួងការបរទេសថៃ Arthayyudh Srisamoot បាន
ឲ្យ​ដឹង​ថា អាស៊ាននឹងស្ទង់មតិការផ្ដើមគំនិតនាំចិនជប៉ុននិងកូរ៉េខាងត្បូងទៅ
ក្នុង​កម្មវិធីតភ្ជាប់ដំបន់ក្នុងពេលដែលបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននឹង
ប្រជុំនា​សប្ដាហ៍ខាងមុខនៅរាជធានីភ្នំពេញ-កម្ពុជា។ នាបច្ចុប្បន្នចិនជប៉ុននិង
កូរ៉េខាងត្បូង​កំពុងតភ្ជាប់ជាមួយអាស៊ានតាមរយៈយន្តការសហប្រតិបត្តិការ
ជាច្រើនក្នុងក្រប​ខ័ណ្ឌអាស៊ាន+៣។​ប្រសិនបើប្រទេសទាំង៣នេះប្រមូលផ្ដុំជា
ច្រើនថែមទៀតទៅ​ក្នុងការតភ្ជាប់ក្នុងដំបន់ ភាគីទាំងអស់អាចឆ្លៀតយកប្រភព
កំលាំងនិងយន្តការ​សហប្រតិបត្តិការនាបច្ចុប្បន្នដើម្បីពង្រឹងការអភិវឌ្ឍន៍ក្នុង
ដំបន់។

        តាមគំរោងបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននឹងដាក់ចេញគំរោងការ “សហប្រតិបត្តិការតភ្ជាប់អាស៊ាន+៣” ដើម្បីថ្នាក់ដឹកនាំអាស៊ាននិងប្រទេស
ដៃគូរ​ពិនិត្យឯកភាពនៅសន្និសីទជាន់ខ្ពស់អាស៊ាននាចុងឆ្នាំនេះ។ កម្មវិធីនេះ
ក៏សំដៅ​បង្កើនសមាហរណកម្មក្នុងសហគមន៍អាស៊ាននាឆ្នាំ២០១៥ផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ