អាស៊ានអនុម័តលើអាទិភាពសហប្រតិបត្តិការសេដ្ឋកិច្ចដើម្បីជំរុញការតភ្ជាប់តំបន់

(VOVWORLD) - នាថ្ងៃទី ២ មិនា បណ្ដារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ បានអនុម័តលើកិច្ចសហប្រតិបត្តិអទិភាពសេដ្ឋកិច្ចដែលត្រូវបានប្រទេសប្រធានប្តូរវេនអាស៊ាន ២០១៨ សឹង្ហបុរី បានធ្វើឡើងសំដៅបង្កើត ចរិតលក្ខណៈផ្សាភ្ជាប់ក្នុងតំបន់ក៏ដូចជាលើកកំពស់ឋានៈរបស់អាស៊ាន។ 
អាស៊ានអនុម័តលើអាទិភាពសហប្រតិបត្តិការសេដ្ឋកិច្ចដើម្បីជំរុញការតភ្ជាប់តំបន់  - ảnh 1 អាស៊ានអនុម័តលើអាទិភាពសហប្រតិបត្តិការសេដ្ឋកិច្ចដើម្បីជំរុញការតភ្ជាប់តំបន់ 

(VOVworld) – នាថ្ងៃទី ២ មិនា បណ្ដារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ បានអនុម័តលើកិច្ចសហប្រតិបត្តិអទិភាពសេដ្ឋកិច្ចដែលត្រូវបានប្រទេសប្រធានប្តូរវេនអាស៊ាន ២០១៨ សឹង្ហបុរី បានធ្វើឡើងសំដៅបង្កើត ចរិតលក្ខណៈផ្សាភ្ជាប់ក្នុងតំបន់ក៏ដូចជាលើកកំពស់ឋានៈរបស់អាស៊ាន។ ថ្លែងមតិនៅខាងក្រៅសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានឲ្យដឹងថា៖ វៀតណាមជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលដើរជួរមុខក្នុងការអនុវត្តកិច្ចព្រមព្រៀងបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន។ វៀតណាមក៏បានសហការយ៉ាងសកម្មជាមួយអាស៊ានក្នុងការសម្រេចកសាងសន្ទទស្សន៍ងាយភាវូបនីយកម្មពាណិជ្ជកម្ម (TFI) ដើម្បីវាយតំលៃភាពងាយស្រួលខាងពាណិជ្ជកម្មរបស់ប្រទេសអាស៊ាននិមួយៗ។ ដោយឈរលើមូលដ្ឋាននេះអាស៊ាននឹងនាំចេញការធ្វើឡើងកែលំអចំពោះប្រទេសនិមួយៗដើម្បីពួកគេអាចទទួលបានគោលដៅកាត់បន្ថយចំណាយពាណិជ្ជកម្មដល់ ១០% នា ឆ្នាំ ២០២០ ហើយកើនឡើង ២ ដងទំហំពាណិជ្ជកម្មក្នុងប្លុកនាឆ្នាំ ២០២៥។ 
វៀតណាមបានអនុវត្តយ៉ាងសកម្មការផ្តើមគំនិតអំពីការកសាងយន្តការស្វ័យទទួលស្គាល់ប័ណ្ណប្រភពទំនិញ (C/O) នៅតំបន់អាស៊ានទាំងមូល (AWSC) ជំនួសឲ្យយន្តការចំនួន ២ បច្ចុបនប្ន។ ការកសាងយន្តការរួមនេះនឹងជួយឧបត្ថម្ភ សហគ្រិនវៀតណាមអាចស្វ័យទទួលស្គាល់ប្រភពទំនិញដើម្បីនាំចេញទៅ ប្រទេសចំនួន ៩ ជំនួសឲ្យការស្វ័យទទួលស្គាល់ពេលនាំចេញទៅប្រទេស អាស៊ានមួយចំនួនដូចបច្ចុប្បន្ន។ យន្តការនេះនឹងជួយកាត់បន្ថយចំណាយ ពាណិជ្ជកម្ម វេលាសុំផ្តល់  C/O របស់អាជីវករ ក្រៅពីនោះ យន្តការនេះក៏ជួយ សន្សំសំចៃប្រភពធនធានមនុស្សនិងចំណាយធ្វើសកម្មភាពរបស់ស្ថាប័នគ្រប់គ្រង រដ្ឋផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ