អាស៊ាន៥០ឆ្នាំ ក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៦លើពិភពលោក

(VOVWORLD) -អាស៊ានគម្រប់៥០ឆ្នាំបង្កើត និងកំពុងដើរតួនាទីកាន់តែសំខាន់  ក្នុង ខឿន សេដ្ឋកិច្ចសកល។ សសរមួយក្នុងចំណោមសសរទ្រូងទាំអ៣អាស៊ានគឺកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលបានបង្កើតឡើងចាប់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៥ 
អាស៊ាន៥០ឆ្នាំ ក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៦លើពិភពលោក - ảnh 1អាស៊ាន៥០ឆ្នាំ ក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៦លើពិភពលោក 

អាស៊ានគម្រប់៥០ឆ្នាំបង្កើត និងកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងខឿនសេដ្ឋកិច្ចសកល។ សសរមួយក្នុងចំណោមសសរទ្រូងទាំអ៣អាស៊ានគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលបានបង្កើតឡើងចាប់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៥ ដោយមានគោលបំណងកសាងទីផ្សាររួមមួយ តំបន់មួយមានខឿនផលិតកម្មរួម។ក្នុងជំនួបសន្ទនាជាមួយមជ្ឈដ្ឋានសារព័ត៌មានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន លោកស្រី Nguyen Quynh Nga ប្រធានមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ចអាស៊ាន វៀតណាម (ប្រធាន SOM សេដ្ឋកិច្ចអាស៊ាន)បានអះអាងថា៖ AEC ត្រូវបានបង្កើតនោះជាសក្ខីភាពរស់រវើកសំរាប់ការប្តេជ្ញាចិត្តរបស់ប្រទេសនានា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ានជាពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៖

          “ ការបង្កើត AEC នាចុងឆ្នាំ២០១៥ បានអះអាងនូវការប្តេជ្ញាចិត្ត និងការខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការអនុវត្តសេរីភាពពន្ធគយ លុបចោលរបងពាណិជ្ជកម្ម វិនិយោគ កសាងបរិយាកាសអាជីវកម្មប្រកួតប្រជែងប្រកបដោយតម្លាភាព កសាង AEC ប្រកបដោយល្អប្រសើរ។ នាបច្ចុប្បន្ន អាស៊ានបានកំពុងកសាងចក្ខុវិស័យសេដ្ឋកិច្ចអាស៊ានឆ្ពោះទៅដល់ឆ្នាំ ២០២៥ ដោយមានសសរចំនួន៥ មានការជះឥទ្ធិពលទៅវិញទៅមក។ នេះជាខឿនសេដ្ឋកិច្ចធ្វើសមាហរណកម្មខ្ពស់ និងតភ្ជាប់ អាស៊ានមួយមានកម្លាំងអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយយកមនុស្សជាធំ។”

          នាបច្ចុប្បន្នអាស៊ានបានក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៦ លើពិភពលោក និងទី៣នៅទ្វីបអាស៊ី ដោយមានប្រជាជនចំនួន៦៤០នាក់។ អាស៊ានកំពុងខំប្រឹងប្រែងដល់ឆ្នាំ២០៥០ នឹងក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៤ របស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ