អ.ស.ប. ខំប្រឹងប្រែងរៀបចការចរចារសន្តិភាពឡើងវិញសំរាប់យេម៉ែន
|
អ.ស.ប. ខំប្រឹងប្រែងរៀបចការចរចារសន្តិភាពឡើងវិញសំរាប់យេម៉ែន (VNA) |
(VOVworld) – បេសកកម្មពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅយេម៉ែន លោក
Ismail Ould Cheikh Ahmed នាថ្ងៃទី ២៧ វិច្ឆិកា បានប្រកាសអំពីការខំប្រឹងប្រែង
ថ្មីមួយសំដៅចាប់ផ្តើមឡើងវិញការចរចារសន្តិភាពរវាងភាគីនានានៅយេម៉ែន
ដោយមានគោលដៅបញ្ចប់ជំលោះដែលអូសបន្លាយក្នុងរយៈពេល ២០ ខែនៅ
ប្រទេសមជ្ឈឹមបូព៌ារនេះ។ លោកក៏បានឲ្យដឹងថែមទៀតថា៖ អ.ស.ប. កំពុង
ត្រៀមរៀបចំឲ្យវង់ចរចារថ្មីបន្ទាប់ពីការពិភាក្សាជាមួយតំណាងនៃក្រុមជ្រុលនិយម
Houthi និងបណ្ដាសម្ព័ន្ធមិត្ត នាថ្ងៃទី ២៧ វិច្ឆិកា នៅរដ្ឋធានី Muscat ប្រទេស Oman៕