អ.ស.ប. អំពាវនាវឲ្យឈប់បាញ់ដើម្បីគោលដៅមនុស្សធម៌នៅ Yemen


អ.ស.ប. អំពាវនាវឲ្យឈប់បាញ់ដើម្បីគោលដៅមនុស្សធម៌នៅ Yemen  - ảnh 1
អ.ស.ប. អំពាវនាវឲ្យឈប់បាញ់ដើម្បីគោលដៅមនុស្សធម៌នៅ Yemen (Image: VNA)

(VOVworld) -  ចាំបាច់ត្រូវបង្កើតឲ្យមានបទឈប់បាញ់មនុស្សធម៌មួយភ្លាមមួយរំពិច
ទោះបីជា ក្នុងរយៈពេលប៉ុន្មានម៉ោងក្នុងមួយថ្ងៃក្តីដើម្បីក្រុមជួយសង្គ្រោះអាចចូលទី ដល់តំបន់ជំលោះនានានៅ Yemen។ នេះគឺជាការអំពាវនាវរបស់អ្នកសម្រុះសម្រួល
ស្តីពីបណ្ដាបញ្ហាមនុស្សធម៌របស់ អ.ស.ប. លោក Johannes Van Der Klaauw ដែល
បាននាំចេញ នាថ្ងៃទី ១០ មេសា។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន
នៅទីស្នាក់ការ អ.ស.ប. នៅទីក្រុង Geneva ស្វីស លោក Van Der Klaauw បានជូន
ដំណឺងអំពីស្ថានភាពនៅ Yemen ដែលកំពុងអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ
ជាពិសេសនៅទីក្រុង  Aden។ នៅទីនេះ ប្រជាជន Yemen កំពុងប្រឈមមុខនឹងគ្រោះ
អាសន្នមនុស្សធម៌ជាពិសេសគឺការខ្វះខាតស្បៀងអាហារទឹកស្អាតថ្នាំសង្កូវនិងឥន្ធនៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ