អេស្ប៉ាញប្រកាសអត្តសញ្ញាណជនសង្ស័យភេរវកម្ម

(VOVWORLD) -នាថ្ងៃទី ១៨សីហា ប៉ូលីសអេស្ប៉ាញបានប្រកាសអត្តសញ្ញាណជនសង្ស័យចំនួនបីនាក់នៅក្នុងការវាយប្រហារភេរវកម្មនៅប្រទេសនេះកាលពីថ្ងៃទី ១៧ សីហា ព្រមទាំងបានឲ្យដឹងថាជនដៃដល់បានរៀបចំផែនការធ្វើសកម្មភាពភេរវកម្មទ្រង់ទ្រាយធំជាង។
អេស្ប៉ាញប្រកាសអត្តសញ្ញាណជនសង្ស័យភេរវកម្ម - ảnh 1អេស្ប៉ាញប្រកាសអត្តសញ្ញាណជនសង្ស័យភេរវកម្ម 

នាថ្ងៃទី ១៨សីហា ប៉ូលីសអេស្ប៉ាញបានប្រកាសអត្តសញ្ញាណជនសង្ស័យចំនួនបីនាក់នៅក្នុងការវាយប្រហារភេរវកម្មនៅប្រទេសនេះកាលពីថ្ងៃទី ១៧ សីហា ព្រមទាំងបានឲ្យដឹងថាជនដៃដល់បានរៀបចំផែនការធ្វើសកម្មភាពភេរវកម្មទ្រង់ទ្រាយធំជាង។ ជនសង្ស័យទាំងបី នាក់ត្រូវបាន កំណត់អត្តសញ្ញាណថាជាពលរដ្ឋម៉ារ៉ុក។ រហូតមកដល់ពេលនេះ ប៉ូលីសបានឲ្យដឹងថា មានជនសង្ស័យចំនួន ១២នាក់ក្នុងបណ្ដាការវាយប្រហារនេះ ហើយ ៤ នាក់ត្រូវចាប់ខ្លួន ៣ នាក់ទៀតត្រូវបានកំណត់អត្តសញ្ញាណប៉ុន្តែកំពុងលាក់ខ្លួន។ សមត្ថកិច្ចបានឲ្យដឹងថា ២ នាក់ ក្នុងចំណោម ៣ នាក់អាចស្លាប់នៅក្នុងការផ្ទុះ នាយប់ថ្ងៃទី ១៦សីហា នៅផ្ទះមួយនៅអាល់កាណា។

កើតមានឡើងក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងមុនករណីបំបុករថយន្តចូលហ្វូងមនុស្ស ករណីអាល់កាណាតាត្រូវបានគេគិតថាជាការផ្ទុះឧស្ម័នមួយ ប៉ុន្តែប៉ូលីសបានបង្វែរការស៊ើបអង្កេតទៅជា "ការវាយប្រហារដែលបានគ្រោងទុក" ។ បន្ទាប់ពីរកឃើញគ្រឿងផ្ទុះនៅផ្ទះនេះ។

ទន្ទឹមនឹងនោះ ពិភពលោកនៅតែបន្តបង្ហាញពីសាមគ្គីភាពជាមួយ អេស្ប៉ាញ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៨ សីហាហាបានចំណាយពេលអស់មួយនាទី ដើម្បីគោរពវិញាណក្ខ័ន្ធជនរងគ្រោះនៅអេស៉្បាញ ដែលបណ្ដាលឲ្យមនុស្សជាង ១០ នាក់ស្លាប់ និងប្រហែល ១៣០ នាក់ទៀត រងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ