អ.ស.បវាយតម្លៃខ្ពស់ចំពោះតួនាទីជាសមាជិកសកម្មនិងម្ចាស់ការរបស់វៀតណាម
|
ប្រធានរដ្ឋវៀតណាម Truong Tan Sang ជាមួយអគ្គលេខាធិការ
អ.ស.ប Ban Ki-moon ក្នុងជំនួប១នៅ New York នាខែកក្កដា២០១៣ |
(VOVworld)-ថ្នាក់ដឹកនាំអ.ស.បរួមទាំងប្រទេសជាសមាជិកជាច្រើនកុះកបាន វាយ
តម្លៃថា វៀតណាមនៅតែជាសមាជិកសកម្ម ម្ចាស់ការ និងមានការរួម ចំណែកជាក់
ស្តែងចូលក្នុងជោគជ័យរួមរបស់កិច្ចប្រជុំលើកទី៦៧ មហាសន្និបាតអ.ស.បនាពេល
កន្លងទៅ និងមានការលើកសំណើរប្រកបដោយប្រសិទ្ធភាព ចូល ក្នុងការកសាង
របៀបវារៈសម្រាប់កិច្ចប្រជុំថ្មីនាពេលខាងមុខ។ ឆ្លើយសំភាស ជាមួយអ្នកកាសែត ក្នុងឱកាសបញ្ចប់កិច្ចប្រជុំលើកទី៦៧មហាសន្និបាតអ.ស.បនិងត្រៀមរៀបចំឲ្យកិច្ច
ប្រជុំលើកទី៦៨នាពេលខាងមុខ ឯកអគ្គរដ្ឋទូតវៀតណាម ប្រធានគណៈប្រតិភូដំ
ណាងអចិន្រ្តៃយ៌របស់វៀតណាមប្រចំានៅអ.ស.ប លោក Le Hoai Trung ឲ្យដឹងថា
ការ ផ្តើមគំនិតរបស់វៀតណាមជាច្រើនក្នុងនោះមានការផ្តើមគំនិត “អ.ស.បតែ១”
សំដៅលើកកំពស់ប្រសិទ្ធភាពសកម្មភាពរបស់អ.ស.បនៅបណ្តាប្រទេសជា សមា
ជិក ដែលកំពុងអនុវត្តនៅកន្លែងជាច្រើន។ លោក Le Hoai Trungឲ្យដឹងថែមទៀតថា ថ្នាក់ដឹកនាំរបស់អ.ស.បសង្ឃឹមថា វៀតណាមនៅតែជាសមាជីកសកម្ម ម្ចាស់ការ
របស់អ.ស.ប រួមចំណែកជម្រុញ ដំណាក់កាលអភិវឌ្ឍន៌ដើម្បីភាពសម្បូរុងរឿង
រួមរបស់មនុស្សលោកទាំងមូល៕