អ.ស.បអាមេរិកនិងរុស្ស៊ីខំប្រឹងប្រែងរៀបចំឲ្យសន្និសីទGenevaទី២

(VOVworld)-ថ្លែងមតិនាថ្ងៃទី២៥វិច្ឆិកា បន្ទាប់ពីកិច្ចប្រជុំសម្ងាត់ជាមួយមន្ត្រីជាន់
ខ្ពស់របស់រុស្ស៊ីនិងអាមេរិកនៅ Geneva បេសកជនពិសេសរួមរបស់អ.ស.ប​និង សម្ព័ន្ធអារ៉ាប់ទទួលបន្ទុកអំពីស៊ីរី លោក Lakhdar Brahimi ឲ្យដឹងថា សព្វថ្ងៃ ភាគីនានាកំពុងដំណើការពិភាក្សាអំពីសមាសភាពចូលរួមកិច្ចប្រជុំ Genevaទី២​។
អាមេរិក រុស្ស៊ី និងអ.ស.បកំពុងមានការទាក់ទងជិតស្នីទជាមួយរដ្ឋាភិ បាលនិង
ភាគីប្រឆាំងនៅស៊ីរី ព្រមទាំងសំណូមពរឲ្យភាគីនានាប្រកាសសមាសភាពតំ
ណាង ចូលរួមសន្និសីទនេះក្នុងពេលឆាប់បំផុត។ 

អ.ស.បអាមេរិកនិងរុស្ស៊ីខំប្រឹងប្រែងរៀបចំឲ្យសន្និសីទGenevaទី២ - ảnh 1
អ.ស.ប អាមេរិកនិងរុស្ស៊ីខំប្រឹងប្រែងរៀបចំឲ្យសន្និសីទGenevaទី២
(រូបថតៈ TTXVN)

        ក្នុងថ្ងៃដ៏ដែល  អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon បានជូនដំ​ណឹង
ថា សន្និសីទស្តីអំពីស៊ីរីនឹងបានរៀបចំឡើងនាថ្ងៃទី២២មករាឆ្នាំ២០១៤។

        ក្នុងថ្ងៃទី២៥វិច្ឆិកា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Jonh Kerryបានអះ អាង
ថា ដំណោះស្រាយយោធាមិនអាចបញ្ឈប់ជំលោះនៅស៊ីរីទេ។ សន្នីសីទ នាថ្ងៃទី២២
មករាខាងមុខជាឱកាសល្អសម្រាប់អនុវត្តន៌សេចក្តីថ្លែងការណ៌ក្រុង Geneva និង
បង្កើតរដ្ឋាភិបាលអន្តរកាលថ្មី១នៅស៊ីរីតាមរយៈកិច្ចព្រមព្រៀង១ដែល ភាគីនានា
រួមគ្នាស្រុះចិត្តគំនិត៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ