អ.ស.បអះអាងការពារកុមារជាការទទួលខុសត្រូវគតិយុត្តិនិងបទបញ្ជាសីលធម៍
|
អ.ស.បអះអាងការពារកុមារជាការទទួលខុសត្រូវគតិយុត្តិនិងបទបញ្ជាសីលធម៍ (AFP/VNP) |
Vovworld-នាថ្ងៃទី១៨មិថុនាក្រោមអធិបតេយ្យភាពរបស់ម៉ាឡេស៊ីជាប្រទេស
ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខក្នុងខែមិថុនាឆ្នាំ២០១៥ស្ថាប័នសិទ្ធិអំណាច
ខ្ពស់បំផុតនេះរបស់អ.ស.បបានរៀបចំសម័យពិភាគ្សាបើកចំហរដោយប្រធានបទ
កុមារនិងជំលោះប្រដាប់អាវុធនៅទីស្ដីការអ.ស.បនៅក្រុង New York អាមេរិក។
ក្នុងសេចក្តីប្រកាសមួយអគ្គលេខាធិការអ.ស.បលោក Ban Ki Moon បានសង្កត់ធ្ងន់
ថា កិច្ចការពារកុមារនៅដំបន់មានជំលោះសង្គ្រាមជាការទទួលខុសត្រូវគតិយុត្តិនិង
បទបញ្ជាសីលធម៍។ ក្នុងសម័យពិភាគ្សានេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga
ប្រធានក្រុមដំណាងវៀតណាមប្រចាំនៅអ.ស.ប តាងនាមឲ្យប្រទេសជាសមាជិក
អាស៊ាននានាបានសង្កត់ធ្ងន់ថា កិច្ចការពារកុមារត្រូវបានអនុវត្តលើគ្រប់វិស័យ
ពិសេសគឺត្រូវដោះស្រាយមូលហេតុពីដើមនៃជំលោះ។ អាស៊ានកំពុងខំប្រឹងប្រែង
កសាងកម្មវិធីសកម្មភាពដំបន់សំដៅអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្ដីពីការ
កំចាត់អំពើរហឹង្សាចំពោះកុមារ៕