អូស្រ្តាលីដាស់តឿនចិនបង្កើនការសន្ទនាស្តីពីបញ្ហានៅសមុទ្រខាងកើត
|
អូស្រ្តាលីដាស់តឿនចិនបង្កើនការសន្ទនាស្តីពីបញ្ហានៅសមុទ្រខាងកើត (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៨ មករា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm
Turnbull ដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិកបានដាស់តឿនចិនឲ្យមាន
ការបោះជំហានសំដៅជៀសវាងការប៉ះទង្គិចផ្ទុះឡើងទាក់ទិនដល់ជំលោះ
អធិបតេយ្យភាពនៅសមុទ្រខាងកើតហើយបង្កើតការសន្ទនាជាមួយភាគីនា
នាដែលមានសេចក្តីប្រកាសអធិបតេយ្យភាពនៅតំបន់សមុទ្រយុទ្ធសាស្ត្រ
នេះផងដែរ។ ថ្លែងមតិនៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងបញ្ហា
អន្តរជាតិ (CSIS) នៅវ៉ាស៊ីនតោន នាយករដ្ឋមន្ត្រី Malcolm Turnbull បាន
ព្រមានចិនជៀសវាងធ្លាក់ចូលក្នុងអន្ទាក់ជំលោះរវាងមាហអំណាច។ លោក
បានសង្ឃឹមថា៖ ចិននឹងពិនិត្យមើលដោយប្រុងប្រយ័ត្នសំដៅកាត់បន្ថយ
ជំលោះ ហើយ គប្បីសម្របសម្រួល ប្រទេសជិតខាងនានា ផងដែរ៕