អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ត្រូវបានផ្ទេរសិទ្ធិឱ្យបង្កើតរដ្ឋាភិបាលថ្មី
(VOVWORLD) -ក្នុងករណីដែលការខិតខំប្រឹងប្រែងរបស់លោក Netanyahu នៅតែបរាជ័យនោះ ប្រធានាធិបតីលោក Rivlin នឹងអាចប្រគល់ភារកិច្ចនេះទៅមនុស្សម្នាក់ទៀត។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu (រូបថតៈរ៉យទ័រ) |
នាថ្ងៃទី ២៥ ខែកញ្ញា នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu ដែលមានអាយុ ៦៩ ឆ្នាំ និងជាថ្នាក់ដឹកនាំជើងចាស់មួយរូបរបស់ប្រទេសនេះ ត្រូវបានប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin ផ្ទេរសិទ្ធិឲ្យបង្កើតរដ្ឋាភិបាលថ្មី។ សេចក្តីប្រកាសរបស់ខុទ្ទកាល័យប្រធានាធិបតីអ៊ីស្រាអែលបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងប្រធានាធិបតី លោក Rivlin លោក Benjamin Netanyahu និង លោក Benny Gantz ប្រមុខគណបក្សខៀវ និងស (Blue and White) ។ ហេតុដូច្នេះហើយ លោក Netanyahu នឹងមានរយៈពេល ២៨ ថ្ងៃដើម្បីបង្កើតរដ្ឋាភិបាលថ្មី ហើយអាចពន្យារ ពេល ២ សប្តាហ៍ទៀតប្រសិនបើចាំបាច់។ ក្នុងករណីដែលការខិតខំប្រឹងប្រែងរបស់លោក Netanyahu នៅតែបរាជ័យនោះ ប្រធានាធិបតីលោក Rivlin នឹងអាចប្រគល់ភារកិច្ចនេះទៅមនុស្សម្នាក់ទៀត។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោក ចំពោះ លោក Benny Gantz សំដៅសហការជាមួយលោកនៅក្នុងសម្ព័ន្ធភាពឯកភាពមួយផងដែរ៕