អ៊ីស្រាអែលចង់ចាប់ផ្ដើមឡើងវិញនូវផែនការកសាងផ្ទះសម្បែងចំនួន៥៥ពាន់ខ្នងសំរាប់ជនជាតិហ្ស៊ីព

អ៊ីស្រាអែលចង់ចាប់ផ្ដើមឡើងវិញនូវផែនការកសាងផ្ទះសម្បែងចំនួន៥៥ពាន់ខ្នងសំរាប់ជនជាតិហ្ស៊ីព - ảnh 1
ទេសភាពនៃមណ្ដលប្រជុំជន Ramot របស់អ៊ីស្រាអែល ភាគខាងកើតទីក្រុង Jerusalem
(រូបថត៖AFP/TTXVN)

(VOVworld) – Peace Now ជាអង្គការមួយដែលមានជំនាញក្នុងការតាមដានសកម្ម
ភាពកសាងមណ្ឌលប្រជុំជនសំរាប់ជនជាតិហ្ស៊ីព នាថ្ងៃទី២៨ ធ្នូ បានឲ្យដឹងថា រដ្ឋ
អំណាចអ៊ីស្រាអែលកំពុងគិតគូអំពីការចាប់ផ្ដើមឡើងវិញនូវផែនការកសាងផ្ទះ
សម្បែងថ្មីជាង៥៥ពាន់ខ្នងនៅត្រើយខាងលិច។រដ្ឋអំណាចប៉ាឡេស្ទីនបានប្រឆាំង
ជំទាស់នឹងផែនការបើកទូលាយមណ្ឌលប្រជុំជនហ្ស៊ីពរបស់អ៊ីស្រាអែលជាដាច់ខាត
 ហើយចាត់ទុកថា ការបញ្ឈប់បំរ៉ែបំរួលនេះជាលក្ខណៈចម្បងដើម្បីតភ្ជាប់ឡើងវិញ
នូវវង់ចរចារសន្តិភាពដែលត្រូវផ្អាកតាំងពីឆ្នាំ២០១៤មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ