អ៊ីស្រាអែលចាប់ផ្តើមកសាងកំពែងសន្តិសុខនៅ Jerusalem ខាងកើត
|
អ៊ីស្រាអែលចាប់ផ្តើមកសាងកំពែងសន្តិសុខនៅ Jerusalem ខាងកើត (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៨ តុលា ប៉ូលីសអ៊ីស្រាអែលបានចាប់ផ្តើមកសាងកំពែង
សន្តិសុខនៅតំបន់ភាគខាងកើត Jerusalem ដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួន។
នេះគឺជាវិធានការសន្តិសុខមួយបន្ទាប់ពីរាល់ប៉ស្តត្រួតពិនិត្យថ្មីដែលទើបនឹង
ប្រទេសនេះសាងសង់នាពេលថ្មីៗនេះនៅទ្វាច្រកទីប្រជុំជនប៉ាឡេស្ទីននៅតំបន់
ខាងកើត Jerusalem។ កំពែងមានបណ្តោយ ៣០០ ម៉ែត្រដែលផ្តាច់ទីប្រជុំជន
Jabel Mukaber របស់ជនប៉ាឡេស្ទីនជាមួយទីប្រជុំជន Armon Hanatziv របស់
ប្រជាពលរដ្ឋអ៊ីស្រាអែល៕