អ៊ីស្រាអែលដំណើការបោះឆ្នោតរដ្ឋសភា
|
អ៊ីស្រាអែលដំណើការបោះឆ្នោតរដ្ឋសភា (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៧ មិនា អ្នកបោះឆ្នោតអ៊ីស្រាអែលបានចូលរួមការបោះឆ្នោត សកលវិសាម្មាញ្ញលើកទី ២ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅនៅប្រទេសនេះ។ ការប្រកួត
ប្រជែងសន្លឹកឆ្នោតរវាងគណៈបក្ស Likud របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក
Benjamin Netanyahu និងគណៈបក្សឆ្វេងនិតមដឹកនាំដោយលោក Isaac Herzog បានប្រព្រឹត្តទៅដ៏ប្តួចប្តេជ្ញ។ មុនពេលការបោះឆ្នោតនេះ លោក Netanyahu បាន
ប្រកាសថា៖ នឹងគ្មានរដ្ឋប៉ាឡេស្ទីន ក្នុងករណី លោកជាប់ឆ្នោត ហើយសង្កត់ធ្ងន់ ទៅលើចរិតលក្ខណៈបូរភាពនៃតំបន់ Jerusalem ការកសាងទីប្រជុំជនជាបន្ត ក៏ដូចជា ធានាសន្តិសុខសំរាប់រដ្ឋហ្ស៊ីប។ ក្នុងពេលជាមួយគ្នានោះ ថ្លែងមតិចំពោះមុខ អ្នកបោះ
ឆ្នោត លោក Herzog បានប្រមូលផ្តុំទៅលើគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តយុទ្ធសាស្ត្រអាមេរិកនិងការចាប់ផ្តើមការ ចរចារសន្តិភាពជាមួយប៉ាឡេស្ទីនឡើងវិញ៕