អ៊ីស្រាអែលទទួលស្គាល់ជាលើកដំបូងវាយប្រហារទៅលើ Hezbollah នៅស៊ីរី
|
អ៊ីស្រាអែលទទួលស្គាល់ជាលើកដំបូងវាយប្រហារទៅលើ Hezbollah នៅស៊ីរី (Image: VNA) |
(VOVworld) – នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាន
ទទួលស្គាល់ជាលើកដំបូងអំពីបណ្ដាការវាយប្រហាតាមផ្លូវអាកាសនៃ ប្រទេស
នេះទៅលើរថយន្តដឹកជញ្ជូនអាវុធរាប់សិបជើងសំរាប់កំលាំង Hezbollah នៅ
ស៊ីរី។ ថ្លែងមតិក្នុងដំណើរត្រួតពិនិត្យនៅការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ
នៃកងទ័ពអ៊ីស្រាអែល នាថ្ងៃទី ១១ មេសា លោក Netanyahu បានប្រកាសថា៖
ប្រសិនបើមិនរាំងស្កាត់ការគំរាមកំហែងដោយរបៀបផ្សេងៗទៀតទេនោះ
អ៊ីស្រាអែលត្រូវចូលរួមសង្គ្រាមនៅទីនេះ។ សេចក្តីប្រកាសនាពេលថ្មីៗនេះ
របស់លោក Netanyahu អាចត្រូវបានចាត់ទុកជាការគំរាមកំហែងថ្មីបំផុតក្នុង
ជំលោះ ភាក្យសំដីរវាងអ៊ីស្រាអែលនិងកំលាំង Hezbollah។ ក្នុងសេចក្តីប្រក
កាលមុនេះ មេដឹកនាំ Hezbollah លោក Hassan Nasrallah បានព្រមានវាយ
ប្រហារទៅលើ មូលដ្ឋានគីមីនិងនុយក្លេអ៊ែររបស់អ៊ីស្រាអែល៕