អ៊ីស្រាអែលនឹងមានវ៉ាក់សាំងដើម្បីបង្ការវីរុស SARS-CoV-2 នាពេលឆាប់ៗ

(VOVWORLD) -  យោងតាមក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់អ៊ីស្រាអែល បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រប្រទេសនេះកំពុងព្យាយាមបង្កើតវ៉ាក់សាំងដើម្បីបង្ការ វីរុស SARS-CoV-2 ។

អ្នកវិទ្យាសាស្ត្រអ៊ីស្រាអែល ទើបតែប្រកាសថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងមានវ៉ាក់សាំងបង្ការ វីរុស SARS-CoV-2 ។ យោងតាមក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់អ៊ីស្រាអែលបានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រប្រទេសនេះកំពុងព្យាយាមបង្កើតវ៉ាក់សាំងដើម្បីបង្ការ វីរុស SARS-CoV-2 ។

វិទ្យាស្ថានស្រាវជ្រាវ Galilee របស់អ៊ីស្រាអែល កំពុងតែមានជំហានលោតផ្លោះក្នុងការស្រាវជ្រាវនេះ។ អស់រយៈពេល ៤ ឆ្នាំកន្លងមកហើយ ក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវ Galilee  បានបង្កើតវ៉ាក់សាំងមួយប្រភេទដែលប្រឆាំងនឹងវីរុសរលាកបំពង់សួត ដែលបណ្តាលឱ្យកើតជំងឺរលាកបំពង់សួត លើបសុបក្សីប្រកបដោយជោគជ័យ។ ម្យ៉ាងវិញទៀត វ៉ាក់សាំងបង្ការវីរុស SARS-CoV-2 អាចត្រូវបានផលិតក្នុងរយៈពេល ៩០ ថ្ងៃខាងមុខនេះ ហើយនឹងក្លាយជាវ៉ាក់សាំងតាមរបៀបលេបមួយប្រភេទតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ