អ៊ីស្រាអែល​បាន​បើក​យុទ្ធនាការ​វាយលុក​នៅ​តំបន់ West Bank បណ្តាល​ឲ្យ​ជន​ប៉ាឡេស្ទីន​​ជា​ច្រើន​បាន​ស្លាប់​

(VOVWORLD) - អ៊ីស្រាអែលបានអនុវត្តប្រតិបត្តិការយោធាដ៏ធំមួយនៅទីតាំងជាច្រើនក្នុងតំបន់ West Bank ដែលទន្ទ្រៀនកាន់កាប់ កាលពីព្រឹកថ្ងៃទី ២៨ ខែសីហា។

សេចក្តីថ្លែងការណ៍រួមរវាងកងទ័ព និងកងកម្លាំងសន្តិសុខអ៊ីស្រាអែលបានឲ្យដឹងថា ប្រតិបត្តិការនេះមានការចូលរួមរបស់កងកម្លាំងនិងរថយន្តជាច្រើន រួមទាំងកងកម្លាំងយោធា និងសន្តិសុខ កងវរសេនាតូចប៉ូលីសព្រំដែនចំនួនបួន យន្តហោះដ្រូន រថពាសដែក។ យោងតាមសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន យ៉ាងហោចណាស់មានជនប៉ាឡេស្ទីន ១០នាក់បានស្លាប់ និង ១៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។

អ៊ីស្រាអែល​បាន​បើក​យុទ្ធនាការ​វាយលុក​នៅ​តំបន់ West Bank បណ្តាល​ឲ្យ​ជន​ប៉ាឡេស្ទីន​​ជា​ច្រើន​បាន​ស្លាប់​ - ảnh 1រថយន្តយោធារបស់អ៊ីស្រាអែលត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុង Tubas ក្នុងតំបន់ West Bank (រូបថត៖ THX/TTXVN)

នៅព្រឹកថ្ងៃដដែលនោះ  កងកម្លាំងសន្តិសុខអ៊ីស្រាអែលបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងចំនួនបួននៅក្នុងតំបន់ West Bank គឺ Jenin, Nablus, Tubas និង Tulkarem។ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ប្រតិបត្តិការនេះគឺសំដៅកម្ចាត់ ភេរវជនមួយចំនួន។

សម្ព័ន្ធអារ៉ាប់ (AL) នាថ្ងៃដដែល បានរិះគន់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ West Bank ភាគខាងជើង។ អគ្គលេខាធិការ AL លោក Ahmed Aboul-Gheit បានប្រកាសថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជា "ការឡើងជណ្ដើរយ៉ាងធ្ងន់ធ្ងរ" ដែលគំរាមកំហែងដល់តំបន់មជ្ឈិមបូព៌ាទាំងមូល។ លោកបានរិះគន់ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ការឡោមព័ទ្ធមន្ទីរពេទ្យ និងសកម្មភាពជាច្រើនទៀតរបស់អ៊ីស្រាអែល ដោយចាត់ទុកថានេះជាការប៉ុនប៉ងដើម្បីបង្ក្រាបប្រជាជន ប៉ាឡេស្ទីន និងបំផ្លាញកិច្ចព្រមព្រៀងដែលមានស្រាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ