អ៊ីស្រាអែលបានអនុម័តលើផែនការកសាងទីប្រជុំជនតថ្មីនៅភាគខាងកើត ​​Jerusalem


អ៊ីស្រាអែលបានអនុម័តលើផែនការកសាងទីប្រជុំជនតថ្មីនៅភាគខាងកើត ​​Jerusalem - ảnh 1
អ៊ីស្រាអែលបានអនុម័តលើផែនការកសាងទីប្រជុំជនតថ្មីនៅភាគខាងកើត ​​Jerusalem (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៩ មិនា អ៊ីស្រាអែលបានអនុម័តលើផែនការកសាងផ្ទះថ្មី
ចំនួន ១៨៦ ខ្នងនៅភាគខាងកើតទីក្រុង Jerusalem។ សេចក្តីសម្រេចពោលខាង លើរបស់អ៊ីស្រាអែលត្រូវបានធ្វើឡើង ក្នុងកាលៈទេសៈ បណ្ដាការចរចារសន្តិភាព ជាមួយប៉ាឡេស្ទីនអាចទទួលបរាជ័យមុនកាលកំណត់ (ថ្ងៃទី ២៩ មេសាខាងមុខ)។
ខណៈដែល វ៉ាស៊ីនតោនជួបការលំបាកក្នុងការដាស់តឿនភាគីទាំង ២ ឯកភាពអំពី ការផ្តើមគំនិតរួមសំដៅពន្យាពេលបណ្ដាការចរចារសន្តិភាពដល់ចុងឆ្នាំ ២០១៤ ។
គិតដល់ពេលនេះ ប៉ាឡេស្ទីនមិនយល់ព្រមពន្យាពេលបណ្ដាការចរចារណាមួយ
ដោយសារ អ៊ីស្រាអែលនៅបន្តកសាងទីប្រជុំជនតទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ