អ៊ីស្រាអែលបំផ្លាញចោលយន្តហោះចំបាំងគ្មានអ្នកបើកបរដែលធ្លាក់នៅលីបង់
|
អ៊ីស្រាអែលបំផ្លាញចោលយន្តហោះចំបាំងគ្មានអ្នកបើកបរដែលធ្លាក់នៅលីបង់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ មិថុនា កងទ័ពអ៊ីស្រាអែលបានដំណើការវាយប្រហារ តាមផ្លូវអាកាសទៅលើតំបន់ភាគខាងកើតលីបង់សំដៅបំផ្លាញចោលយន្តហោះ
ចំបាំងគ្មានអ្នកបើកបរ (UAV) របស់ Tel Aviv ដែលត្រូវបានធ្លាក់នៅទីនេះ នាថ្ងៃទី
២០ មិថុនា។ កងទ័ពលីបង់កំពុងដំណើការធ្វើការស៊ើបអង្គេតនៅកន្លែងកើតហេតុ
ក្នុងពេល ភាគីកងទ័ពអ៊ីស្រាអែលមិនទាន់នាំចេញអត្ថាធិប្បាយណាមួយឡើយ។ យន្តហោះចំបាំងនិងយន្តហោះចំបាំងគ្មានអ្នកបើកបររបស់អ៊ីស្រាអែល តែងតែត្រូវបានចោទប្រកាន់ចូលក្នុងតំបន់ដែនអាកាសរបស់លីបង់៕