អ៊ីស្រាអែលប្រឆាំងជំតាស់ការផ្ដើមគំនិតសន្តិភាពមជ្ឈឹមបុព៌ារបស់បារាំង
|
អ៊ីស្រាអែលប្រឆាំងជំទាស់ការផ្ដើមគំនិតសន្តិភាពមជ្ឈឹមបុព៌ារបស់បារាំង (Christantimes) |
Vovworld-នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នាថ្ងៃទី២១
មិថុនាបានប្រកាសប្រឆាំងជំទាស់ការផ្ដើមគំនិតសន្តិភាពដោយបារាំងគាំពារ
សំដៅដោះស្រាយជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ការផ្ដើមគំនិតរួមមាន
បណ្ដាភាគីចាប់ផ្ដើមឡើងវិញការចរចារសន្តិភាពនិងបន្ទាប់ពី១៨ខែចរចារ អ.ស.ប
នឹងប្រកាសប៉ាឡេស្ទីនជារដ្ឋឯករាជ្យដោយមិនអើពើរដល់ការចរចារនាំមកនូវកិច្ច
ព្រមព្រៀងដែរឬទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានសង្កត់ធ្ងន់
ថា សន្តិភាពត្រឹមតែទទយលបានតាមរយៈការចរចាររវាងភាគីនានាដែលគ្មាន
លក្ខណៈសំរេចកំណត់ប៉ុណ្ណោះទេ ប៉ុន្តែមិនមែនពីសកម្មភាពឯកតោភាគីឬការ
បណ្ដុះបណ្ដាក់រាល់សេចក្តីសំរេចចិត្តនៃអ.ស.បឡើយ។ លោក Benjamin Netanyahu
បានចាត់ទុកសំណើររបស់បារាំងជាបទបញ្ជាមួយដោយមិនគិតគូរដល់សំណូមពរ
សន្តិភាពរបស់អ៊ីស្រាអែលឡើយ៕