អ៊ីស្រាអែលមានផែនការកសាងលំនៅដ្ឋានថ្មីរាប់ពាន់ខ្នង
|
អ៊ីស្រាអែលមានផែនការកសាងលំនៅដ្ឋានថ្មីរាប់ពាន់ខ្នង (VNA) |
(VOVworld) – មជ្ឈដ្ឋានមន្ត្រីអ៊ីស្រាអែលនៅទីក្រុង Jerusalem កំពុងពន្លឿន
ផែនការកសាងទីប្រជុំជនថ្មីរួមមានផ្ទះចំនួន ២៥០០ ខ្នងនៅប៉ែកនីរតី
Jerusalem ចំណុះតំបន់ទន្ទ្រានកាន់កាប់នៅត្រើយខាងលិច។ នាយករដ្ឋមន្ត្រី
អ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក
Avigdor Lieberman បានប្រកាសអំពីផែនការកសាងផ្ទះចំនួន ៥៦០ ខ្នង
នៅទីប្រជុំជនខុសច្បាប់ Maale Adumim និងចំនួន ២៤០ ខ្នងទៀតនៅ
ទីប្រជុំជន Ramot Gilo និង Har Homa នាដើមខែ កក្ដដា កន្លងទៅ។
អ.ស.ប. និងសហភាពអឺរ៉ុបបានថ្កោល ទោសបណ្ដាសេចក្តីសម្រេចនា
ពេលថ្មីៗនេះរបស់មជ្ឈដ្ឋានមន្ត្រីអ៊ីស្រាអែល ព្រមទាំង អំពាវនាវឲ្យប្រទេស
នេះបញ្ឈប់រាល់សកម្មភាពនេះ៕