អ៊ីស្រាអែលអនុម័ត្តលើគំរោងការណ៍កសាងទីប្រជុំជនក្នុងតំបន់ភាគខាងកើត Jerusalem

(VOVworld) – នាថ្ងៃទី ១៧ ធ្នូ ក្រសួងមហាផ្ទៃអ៊ីស្រាអែលបានអនុម័ត្តលើ ដំណាក់កាលជាបន្តរបស់គំរោងការណ៍កសាងទីប្រជុំជនក្នុងតំបន់ភាគខាង
កើត Jerusalem ដែលជនប៉ាឡេស្ទីនមានគោលបំណងធ្វើឲ្យទីកន្លែងនេះជា
រដ្ឋធានីរបស់ខ្លួន។ ប្រតិកម្មចំពោះព័ត៌មាននេះ អ្នកនាំពាក្យរបស់ប្រធានាធិបតី
ប៉ាឡេស្ទីន លោក Nabil Abu Rudeina បានថ្កោលទោសទង្វើពោលខាងលើ
ហើយចាត់ទុកថា៖ អ៊ីស្រាអែលនឹងត្រូវបានឯកោ បើសិនជា ប្រទេសនេះប្តេជ្ញា
ដំណើរគំរោងការណ៍កសាងទីប្រជុំជន។ អ្នកចរចារប៉ាឡេស្ទីន លោក Saeb
Erekat បានឲ្យដឹងថា៖ គំរោងការណ៍នេះនឹងរារាំងរាល់ការខំប្រឹងប្រែងរបស់
សហមគមន៍អន្តរជាតិ ក្នុងដំណើការសន្តិភាពនៅមជ្ឍឹមបូព៌ា។ ភាគីអាមេរិកមិន មានប្រតិកម្មណាមួយចំពោះបញ្ហានេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ