អ៊ីស្រាអែលអនុម័តទៅលើសេចក្ដិសម្រេចចិត្តកសាងមណ្ឌលលំនៅដ្ឋានថ្មី

អ៊ីស្រាអែលអនុម័តទៅលើសេចក្ដិសម្រេចចិត្តកសាងមណ្ឌលលំនៅដ្ឋានថ្មី - ảnh 1
អ៊ីស្រាអែលអនុម័តទៅលើសេចក្ដិសម្រេចចិត្តកសាងមណ្ឌលលំនៅដ្ឋានថ្មី

(VOV)_ រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តទៅលើសេចក្ដីសម្រេចចិត្ត​កសាង
មណ្ឌលលំនៅដ្ឋានថ្មីដើមដំបូង នៅត្រើយខាងលិច  នាថ្ងៃទី៣០មិនា។ នេះជាលើកដំ
បូង ក្នុងរយៈពេល២០ឆ្នាំ ដែលរដ្ឋាភិបាលអ៊ីស្រាអែលសម្រេចចិត្តអោយកសាងមណ្ឌល
លំនៅដ្ឋានថ្មីនៅត្រើយខាងលិច។ តាមនោះ មណ្ឌលនេះ​នឹងបានកសាងឡើងជិតនឹង
មណ្ឌលលំនៅដ្ឋាន Shilo ដោយមានផ្ទះល្វែងជាង​ពីរ​ពាន់។ មន្ត្រីសេតវិមានមួយរូបបាន
អោយដឹងថា៖ការចរចារវាងអ៊ីស្រាអែលនិង​អាមេរិកស្ដីអំពីការកាត់បន្ថយការកសាង
មណ្ឌលទីប្រជុំជនកំពុងប្រព្រឹត្តទៅ ​ប៉ុន្តែសេចក្ដីសម្រេចចិត្តកសាងមណ្ឌលលំនៅដ្ឋាន
ថ្មីនេះមិនស្ថិតនៅក្នុងខ្លឹមសារពិភាក្សាទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ