អាហ្វ្រិកខាងត្បូងនិង Mozambique សហការស្វែងរកបំណែកយន្តហោះ MH 370
|
អាហ្វ្រិកខាងត្បូងនិង Mozambique សហការស្វែងរកបំណែកយន្តហោះ MH 370 (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ មេសា មជ្ឈដ្ឋានមន្ត្រីម៉ាឡេស៊ីបានឲ្យដឹងថា៖ គេត្រូវ
បានអនុញ្ញត្តិបន្តស្វែងរកយន្តហោះ MH 370 របស់ក្រុមហុនអាកាសចរណ៍
ម៉ាឡេស៊ី (MAS) នៅតំបន់សមុទ្រជិតនឹងប្រទេស Mozambique និងអាហ្វ្រិកខាង
ត្បូង។ ទីភ្នាក់ងារសារព័ត៌មាន Bernama បានដកស្រង់ពាក្សំសំដៅរបស់រដ្ឋមន្ត្រី
ក្រសួងគមនាគមន៍ម៉ាឡេស៊ី លោក Liow Tiong Lai បានឲ្យដឹងថា៖ រដ្ឋាភិបាល
Mozambique និងអាហ្វ្រិកខាងត្បូងបានឯកភាពអំពីការខំប្រឹងប្រែងស្វែងរកជា
បន្ត។ ប្រទេសទាំងពីរនេះនឹងបញ្ជូនបណ្ដាក្រុមអ្នកជំនាញការចូលរួមការស្វែងរក
បំណែកនានា ហើយជូនដំណឹងជាមួយភាគីម៉ាឡេស៊ីក្នុងករណីរកឃើញបំណែក
ថ្មីណា។ ម៉ាឡេស៊ីក៏បានបញ្ចូនក្រុមស្វែងរករបស់ខ្លួនទៅកាន់ប្រទេសចំនួន២
នោះ។ ព័ត៌មានពោលខាងលើត្រូវបាននាំចេញ ១ ថ្ងៃក្រោយពីស្ថាប័នសុវត្ត
ភាពដឹកជញ្ជូនអូស្រ្តាលី (ATSB) បានប្រកាសរបាយការណ៍ពិនិត្យមើលបច្ចេក
ទេស ក្នុងនោះ អះអាងថា៖ បំណែកនានាដែលត្រូវបានរកឃើញនៅ Mozambique
ចំណុះយន្តហោះ MH 370៕