អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់វាយប្រហារទៅលើទីភ្នាក់ងារចារកម្មជាតិដែល បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសយ៉ាងច្រើន

(VOVWORLD) - យ៉ាងហោចណាស់មានមនុស្សចំនួន ១៤ នាក់ បានស្លាប់និង ៦៣ នាក់ទៀតរងរបួសនៅពេលដែលក្រុមខ្មាន់កាំភ្លើងតាលីបង់បានវាយប្រហារនៅខុទ្ទកាល័យថ្នាក់ខេត្តនៃទីភ្នាក់ងារចារកម្មជាតិ (NDS) នៅទីក្រុង Aybak នៃខេត្ត Samangan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ១៣ ខែកក្កដា។
អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់វាយប្រហារទៅលើទីភ្នាក់ងារចារកម្មជាតិដែល បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសយ៉ាងច្រើន - ảnh 1 ភ្នាក់ងារសន្តិសុខអាហ្វហ្គានីស្ថានស៊ើបអង្កេតកន្លែងកើតហេតុនៃការបំផ្ទុះរថយន្តខេត្ត Samangan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន (រូបថត៖ AFP/TTXVN)

មន្ត្រីមូលដ្ឋានបានឲ្យដឹងថា មានគ្រាប់ បែកមួយគ្រាប់ផ្ទុកក្នុងរថយន្តមួយគ្រឿង បានផ្ទុះនៅខាងក្រៅអគារនៅវេលេម៉ោង ១០ និង ៥០ នាទីព្រឹក។ ភ្លាមៗបន្ទាប់ពីការបំផ្ទុះគ្រាប់បែករថយន្តនោះ ខ្មាន់កាំភ្លើងមួយចំនួនបានសំរុកចូលវាយប្រហារទៅក្នុងអាគារ ហើយបាញ់កាំភ្លើងដាក់គ្នាជាមួយកម្លាំងសន្តិសុខអស់ រយៈពេលជាច្រើនម៉ោងផងដែរ។

ក្នុងចំណោមអ្នកស្លាប់មានបុគ្គលិក NDS ចំនួន ១១ នាក់។ ជនវាយប្រហារ ៣ នាក់ត្រូវបានកំទេចហើយមានជនស៊ីវិលជាង ៥០ នាក់ទៀតបានរងរបួសដែលក្នុងនោះមានស្ត្រីជាច្រើននិងកុមារ ២ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ