អាហ្វហ្គានីស្ថានចាប់ផ្តើមបោះឆ្នោតជ្រើសតាំងប្រធានាធិបតី

(VOVWORLD) -ដើម្បីធានាសុវត្ថិភាពសម្រាប់ការបោះឆ្នោត ភ្នាក់ងារសន្តិសុខរាប់ម៉ឺននាក់ត្រូវបានដាក់ពង្រាយនៅពាសពេញខេត្តក្រុងទាំង ៣៤ នៃប្រទេសនេះ។
អាហ្វហ្គានីស្ថានចាប់ផ្តើមបោះឆ្នោតជ្រើសតាំងប្រធានាធិបតី - ảnh 1 អាហ្វហ្គានីស្ថានចាប់ផ្តើមបោះឆ្នោតជ្រើសតាំងប្រធានាធិបតី (រូបថត៖ TTXVN)

នាថ្ងៃទី ២៨ ខែកញ្ញា ប្រជាជនអាហ្វហ្គានីស្ថានបានចាប់ផ្ដើមទៅបោះឆ្នោតជ្រើសតាំងប្រជាធាធិបតីថ្មី នៅតាមមណ្ឌលបោះឆ្នោតនានា។ តាមការប៉ាន់ស្មានបានឲ្យដឹងថា មានអ្នកបោះឆ្នោត អាហ្វហ្គានីស្ថានជាង ៩ លាននាក់បានចុះឈ្មោះបោះឆ្នោត។ ដើម្បីធានាសុវត្ថិភាពសម្រាប់ការបោះឆ្នោត ភ្នាក់ងារសន្តិសុខរាប់ម៉ឺននាក់ត្រូវបានដាក់ពង្រាយនៅពាសពេញខេត្តក្រុងទាំង ៣៤ នៃប្រទេសនេះ។ មុននេះក្រុមឧទ្ទាម តាលីបង់បានគំរាមកំហែងអ្នកបោះឆ្នោតត្រូវនៅឲ្យឆ្ងាយពីមណ្ឌលបោះឆ្នោត ប្រសិនបើមិនចង់ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ចូលរួមការប្រជែងសម្លែងឆ្នោតលើកនេះ មានបេក្ខជនចំនួន ១៨ រូប ដែលក្នុងនោះអ្នកដែលលេចធ្លោបំផុតគឺ ប្រធានាធិបតី លោក Ashraf Ghani និងមន្ត្រីប្រតិបត្តិជាន់ខ្ពស់នៃរដ្ឋអំណាចអាហ្វហ្គានីស្ថាន លោក Abdullah Abdullah ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ