អេហ្ស៊ីប សាធារណរដ្ឋស៊ីព និងក្រិកប្រឆាំងជំទាស់នឹងសកម្មភាពរបស់ទួរគីនៅមហាសមុទ្រមេឌីទែរ៉ាណេ និងស៊ីរី
(VOVWORLD) - មុននេះអេហ្ស៊ីបសហរដ្ឋអាមេរិកនិងសហ ភាពអឺរ៉ុប (EU) បានព្រមានប្រទេសទួរគីបន្ទាប់ពីទីក្រុងអង់ការ៉ាបានធ្វើសកម្មភាពរុករកប្រេងនិងឧស្ម័ននៅក្នុងតំបន់មានជម្លោះ នៅលំហរសមុទ្រ សាធារណរដ្ឋស៊ីពរូស។
ក្បួនយោធារបស់ទួរគីបានធ្វើដំណើរឆ្លងកាត់ភូមិ Kafr Halab ភាគខាងលិចខេត្តអាឡិបប៉ូប្រទេសស៊ីរី (រូបថត៖ AFP / TTXVN) |
នាថ្ងៃទី ៨ ខែតុលា ថ្លែងនៅក្នុងសន្និសីទកាសែតរួម ក្រោយពីកិច្ចប្រជុំកំពូល ដែលបានប្រព្រឹត្តិទៅនៅទីក្រុងគែរ ថ្នាក់ដឹកនាំនៃប្រទេសចំនួនបី គឺអេហ្ស៊ីប សាធារណ រដ្ឋស៊ីព និងក្រិក បានឡើងសម្លេងប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្ម ភាព ស្រាវជ្រាវប្រេងឧស្ម័ននៅដែនសមុទ្រដែលមានជម្លោះនៅលំហរមហាសមុទ្រមេឌីទែរ៉ាណេ និងយុទ្ធនាការយោធារបស់ទួរគីនៅភាគខាងជើងប្រទេសស៊ីរីដោយ ដោយចាត់ទុកថា នេះគឺជាសកម្មភាព“ ឯកតោភាគី” និង“ បង្កហេតុ”ដែលបានបង្កភាពតានតឹងឲ្យកាន់តែខ្លាំងឡើងនៅក្នុងតំបន់។
ថ្លែងនៅក្នុងសន្និសីទកាសែតរួម ក្រោយកិច្ចប្រជុំកំពូលត្រីភាគី ដែលបានប្រព្រឹត្តិទៅនៅទីក្រុងគេរ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah El-Sisi បានថ្កោលទោសចំពោះសកម្មភាព ដោយឯកតោភាគី ដែលអាច ដែលអាចបង្កអស្ថិរភាពដល់តំបន់ទាំងមូលនិងគំរាមកំហែងដល់ផលប្រយោជន៍ នៃបណ្តាប្រទេសពាក់ព័ន្ធ។
មុននេះអេហ្ស៊ីបសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) បានព្រមានប្រទេសទួរគីបន្ទាប់ពីទីក្រុងអង់ការ៉ាបានធ្វើសកម្មភាពរុករកប្រេងនិងឧស្ម័ននៅក្នុងតំបន់មានជម្លោះ នៅលំហរសមុទ្រ សាធារណរដ្ឋស៊ីពរូស។
ក្នុងថ្ងៃដដែល ប្រធានាធិបតីស៊ីប លោក Nicos Anastasiades និង នាយករដ្ឋមន្រ្តីក្រិក លោក Kyriakos Mitsotakis ក៏បានរិះគន់ចំពោះរាល់សកម្មភាពបង្កហេតុរបស់ទួរគីផងដែរ៕