អេហ្ស៊ីបកំណត់ពេលវេលាជំនុំជំរះទោសអតីតប្រធានាធិបតី Morsi ពីបទចារកម្ម

អេហ្ស៊ីបកំណត់ពេលវេលាជំនុំជំរះទោសអតីតប្រធានាធិបតី Morsi ពីបទចារកម្ម - ảnh 1
អេហ្ស៊ីបកំណត់ពេលវេលាជំនុំជំរះទោសអតីតប្រធានាធិបតី Morsi ពីបទចារកម្ម
(AFP-vietnamplus.vn)

        Vovworld-អតីតប្រធានាធិបតីអេហ្ស៊ីបលោក Mohamed Morsi នឹងត្រូវ​ប្រឈម
មុខនឹងការជំនុំជំរះទោសពីបទធ្វើសកម្មភាពចារកម្មខណៈធ្វើឲ្យធ្លាយ​ឯកសារ
​សម្ងាត់សំរាប់កាតានិងទូរទស្សន៍ Al Jazeera។ តាមគំរោងការជំនុំជំរះ​ទោស​នឹង​
ប្រព្រឹត្តទៅនាថ្ងៃទី១៥កុម្ភៈខាងមុខ។ ក្នុងការជំនុំជំរះនេះលោក Morsi និងមុខ​
សញ្ញាចំនួន៩នាក់ទៀតត្រូវប្រឈមមុខនឹងការចោទប្រកាន់ប្រគល់ឯកសារ​ចារកម្ម
ដែលទាក់ទិនដល់សន្តិសុខជាតិសំរាប់កាតាដើម្បីយកចំនួនប្រាក់១លានដុល្លារ
អាមេរិក។ នេះត្រូវបានចាត់ទុកជាសកម្មភាពក្បត់មាតុប្រទេសនិង​សកម្មភាព
ចារកម្មធំបំផុតពីមុនមកសំដៅប្រឆាំងនឹងអេហ្ស៊ីប។ ក្រៅពីនោះ​លោក Morsi ក៏ត្រូវ
ជំនុំជំរះទោសចំនួន៣ទៀតគឺបង្ក្រាបបាតុករខណៈជា​ប្រធានាធិបតី មានឧបាយកល
ចងសម្ព័ន្ធជាមួយអង្គការបរទេសសំដៅបំផ្លាញ​ប្រទេសជាតិនិងរៀបចំការលួចរត់
ចេញពីពន្ធនាគារមានទ្រង់ទ្រាយធំនាឆ្នាំ​២០១១ក្នុងការផ្ដួលរំលំប្រធានាធិបតី Hosni
Mubarak។ ប្រសិនបើត្រូវកាត់​ទោស លោក Morsi អាចទទួលការប្រហារជីវិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ