អេហ្ស៊ីបត្រៀមរៀបចំបោះឆ្នោតរដ្ឋសភា
|
អេហ្ស៊ីបត្រៀមរៀបចំបោះឆ្នោតរដ្ឋសភា (dailynewsegypt.com) |
Vovworld-នាថ្ងៃទី១១តុលា ក្រសួងការបរទេសអេហ្ស៊ីបបានប្រកាសថា
ស្ថានទូតនិងស្ថានកុងស៊ុលចំនួន១៣៩នៃប្រទេសនេះប្រចាំនៅឯបរទេសនឹងរៀបចំ
បោះឆ្នោតក្នុងរយៈពេល២ថ្ងៃ (ថ្ងៃទី១៧និង១៨តុលា) ក្នុងការបោះឆ្នោតរដ្ឋសភា ជា
ព្រឹត្តិការណ៍ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧តុលាដល់ថ្ងៃទី២ធ្នូ។ ថ្លែងមតិ
ចំពោះមជ្ឈដ្ឋានអ្នកសារព័ត៌មានរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Shoukry បានឲ្យ
ដឹងថា ដល់ឥឡូវនេះកិច្ចការត្រៀមរៀបចំសំរាប់ផែនការបោះឆ្នោតចំពោះពលរដ្ឋ
រស់នៅនិងធ្វើការនៅឯបរទេសបានសំរេចរួចរាល់។ គណៈកម្មាធិការរៀបចំការ
បោះឆ្នោតកំពូលអេហ្ស៊ីប (HEC) បានឲ្យដឹងថា អ្នកបោះឆ្នោតជាង២៧លាននាក់
នៅទូទាំងប្រទេសនឹងទៅបោះឆ្នោតការបោះឆ្នោតរដ្ឋសភានឹងត្រូវបានអង្គការក្រៅ
រដ្ឋាភិបាលចំនួន៨៧ ស្ថានទូតបណ្ដាប្រទេសនៅអេហ្ស៊ីបចំនួន៦០រួមជាមួយ
សហព័ន្ធអារ៉ាប់និងសារព័ត៌មានអន្តរជាតិឃ្លាំមើលយ៉ាងជិតស្និទ្ធ។ តាមគំរោងនឹង
មានបក្ខជនឯករាជចំនួន៥៩៤១នាក់និងសម្ព័ន្ធភាពចំនួន១៤នឹងប្រណាំងដណ្ដើម
អសនៈចំនួន៥៩៦ក្នុងរដ្ឋសភាអេហ្ស៊ីបអាណត្តិខាងមុខ៕