អេហ្ស៊ីប៖អ្នកគាំទ្រលោក Morsi ធ្វើបាតុកម្មក្រោយរយៈពេល១ឆ្នាំធ្វើរដ្ឋប្រហារ
|
អេហ្ស៊ីប៖អ្នកគាំទ្រលោក Morsi ធ្វើបាតុកម្មក្រោយរយៈពេល១ឆ្នាំធ្វើរដ្ឋប្រហារ(TTXVN) |
(VOV)_នាថ្ងៃទី៣ កក្កដា ជនអេហ្ស៊ីបរាប់ពាន់នាក់ គាំទ្រលោកប្រធានាធិបតី
Mohamed Morsi បានរៀបចំបាតុកម្មនៅតំបន់ជាច្រើន ដើម្បីរំលឹកខួប១ឆ្នាំនៃការ ធ្វើរដ្ឋប្រហារផ្តួលរំលំថ្នាក់ដឹកនាំរូបនេះ។ ការដើដង្ហែរក្បូន និងបាតុកម្មទាំងនេះ
មានទ្រង់ទ្រាយតូច និងរាយបាយនៅទីក្រុងគែ និងខេត្តផ្សេងៗនៅក្នុងទូទាំង
ប្រទេស។
តាមបណ្ដាប្រភពព័ត៍មានថា៖ គ្រាប់បែកកែច្នៃចំនួន៩គ្រាប់បានផ្ទុះឡើង
នៅកន្លែង១ចំនួនធ្វើអោយមនុស្សចំនួន៩នាក់រងរបួស។
នៅទីក្រុង Al – Arish ខេត្ត Sinai បណ្ដាជនប្រដាប់អាវុធបានវាយប្រហារទៅ លើទីភ្នាក់ការស្ថាប័នសន្តិសុខ ប៉ុន្តែមិនបង្កការរងរបួស ឬស្លាប់ណាមួយទេ។ ទីភ្នាក់ងារសារព័ត៍មាន MENA បានអោយដឹងថា៖ នៅក្នុងតំបន់នេះ កងទ័ព
អេហ្ស៊ីប បានដំណើការវាយប្រហារដោយចៃដន្យ កំទេចពួកជនឧទ្ទាម១៧នាក់ និងចាប់ជនសង្ស័យចំនួន១២នាក់ទៀតផង៕