អូឡាំពិកទីក្រុងប៉ារីស៖ ក្រុមកីឡាអាមេរិកបន្តបង្កើនល្បឿនលើតារាងមេដាយ
(VOVWORLD) - កាលពីថ្ងៃទី ៦ ខែសីហា ដែលជាថ្ងៃប្រកួតប្រជែងទី ១២ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ក្រុមកីឡាអាមេរិកបានឈ្នះមេដាយមាសចំនួន ៣គ្រឿង រួមទាំងកំណត់ត្រាពិភពលោកក្នុងវិញ្ញាសាររត់ចម្ងាយ ១.៥០០ម៉ែត្របុរស របស់កីឡាករ Cole Hocker ដោយប្រើថិរវេលា ៣ នាទី ២៧,៦៥ វិនាទី ដើម្បីបង្កើនចំណាត់ថ្នាក់កំពូលលើតារាងមេដាយ ជាមួយនឹងមេដាយមាសសរុប ២៤គ្រឿង។
អត្តពលិកជនជាតិអាមេរិក Noah Lyles បានឈ្នះមេដាយមាសក្នុងការប្រកួតរត់ចម្ងាយ ១០០ ម៉ែត្រផ្នែកបុរស នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
ក្រុមកីឡាចិននៅតែប្រដេញតាមយ៉ាងស្វិតស្វាញ ក្នុងចំណាត់ថ្នាក់លេខ២ ដោយដណ្តើមបានមេដាយមាសចំនួន ២២គ្រឿង។ នាថ្ងៃទី ៦ សីហា ក្រុមកីឡារបស់ប្រទេសចិនដណ្តើមបានមេដាយមាស ១គ្រឿង ក្នុងវិញ្ញាសាហែលទឹក ១០ ម៉ែត្រផ្នែកនារី។ ការរត់ប្រណាំងដណ្តើមចំណាត់ថ្នាក់កំពូលរវាងអាមេរិកនិងចិនត្រូវបានរំពឹងថា នឹងមានភាពស្វិតស្វាញនៅប៉ុន្មានថ្ងៃដែលនៅសេសសល់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមកីឡាអាមេរិកកំពុងមានឧត្តមភាព ដោយសារអត្តពលិករបស់ប្រទេសនេះនៅតែប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតអត្តពលកម្មជាច្រើន ដែលជា "អណ្តូងមេដាយមាស" នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។
ក្រៅពីសមិទ្ធិផលរបស់ Cole Hocker សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយទៀតក្នុងថ្ងៃប្រកួតទី១២នេះ គឺជាសមិទ្ធិផលរបស់អ្នកចំបាប់ទម្ងន់ធ្ងន់គុយបា Mijaín López នៅពេលដែលលោកបានក្លាយជាអត្តពលិកដំបូងគេក្នុងប្រវត្តិសាស្ត្រដែលទទួលបានមេដាយមាសចំនួន៥ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកតែមួយ៕