ឥណ្ឌា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ Sherpa ជា​លើក​ដំបូង​ក្នុង​នាម​ជា​ប្រធាន G២០

(VOVWORLD) - ប្រទេសឥណ្ឌាកាលពីម្សិលមិញ (ថ្ងៃទី ៤ ខែធ្នូ) បានបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ជាលើកដំបូងរបស់ខ្លួន (Sherpa) ក្នុងនាមជាប្រធានក្រុមនៃសេដ្ឋកិច្ចអភិវឌ្ឍន៍ឈានមុខគេ និងកំពុងរីកចម្រើន (G២០)។ សន្និសីទនេះបានធ្វើឡើងក្នុងរយៈពេលបួនថ្ងៃនៅទីក្រុង Udaipur ក្នុងរដ្ឋ Rajasthan។
ឥណ្ឌា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ Sherpa ជា​លើក​ដំបូង​ក្នុង​នាម​ជា​ប្រធាន G២០ - ảnh 1កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (Sherpa) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤-៧ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុង Udaipur រដ្ឋ Rajasthan ប្រទេសឥណ្ឌា (រូបថត៖ PTI)

នៅក្នុងសន្និសីទនេះ គណៈប្រតិភូបានពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន រួមទាំងការផ្លាស់ប្តូរបច្ចេកវិទ្យា ការអភិវឌ្ឍន៍បៃតង និងគម្រោង Mission LiFE របស់ឥណ្ឌា ដោយសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍដែលជំរុញដោយស្ត្រីនាំមុខ ពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងសម្រួលដល់កំណើនរួម។ កិច្ចប្រជុំ Sherpa មានគោលបំណងបង្កើតការឯកភាពគ្នាលើបញ្ហាសំខាន់ៗនៅក្នុងសេចក្តីប្រកាសរបស់មេដឹកនាំ ដែលគ្រោងនឹងនាំចេញនៅក្នុងកិច្ចប្រជុំកំពូល G២០ នៅទីក្រុងញូវដែលីក្នុងឆ្នាំ ២០២៣។

សូមគូសបញ្ជាក់ថា ប្រទេសឥណ្ឌាបានចូលកាន់តំណែងជាប្រធាន G២០ ជាផ្លូវការពីប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី ១ ខែធ្នូ។ ក្នុងអំឡុងពេលកាន់តំណែងជាប្រធាន ឥណ្ឌាគ្រោងនឹងរៀបចំការប្រជុំជាង ២០០ ក្នុងវិស័យចំនួន ៣២ ផ្សេងគ្នាក្នុងទីក្រុងជាង ៥០ នៃប្រទេសឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ