ឥណ្ឌានិងបណ្តាប្រទេសអាហ្វ្រិកសន្យាជម្រុញកិច្ចសហប្រតិបត្តិការ
(VOVworld)-ក្នុងក្របខ័ណ្ឌនៃសន្និសីទកំពូលវេទិការឥណ្ឌាអាហ្វិ្រកលើកទី៣ ដែល
កំពុងប្រព្រឹត្តទៅនៅក្រុង New Delhi នាថ្ងៃទី២៨តុលា នាយករដ្ឋមបន្ត្រី ប្រទេស
ម្ចាស់ផ្ទះ Narendra Modi មានជំនួបសន្ទនាទ្វេភាគីជាមួយថ្នាក់ដឹកនាំ នៃប្រទេស
អាហ្រ្វិកមួយចំនួន ដែលចូលរួមអង្គសន្និសីទនេះដោយសង្កត់ធ្ងន់ នូវការសន្យា
ជម្រុញកំណែទម្រង់អ.ស.ប ទប់ទល់នឹងរាល់ការសាកល្បងនៃលិទ្ធិភេរវកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ ជាពិសេស លើវិស័យ
ប្រេងរ៉ែនិងឧស្ម័នដុត។ ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីអាហ្វ្រិក Jacob Zuma ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានដាស់តឿនការធ្វើកំណែទម្រង់ យ៉ាងខ្លាំងក្លា
ចំពោះប្រព័ន្ធធុរកិច្ចសកល។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាគ្សា អំពីរាល់ការ
សាកល្បងរបស់លិទ្ធិភេរវកម្ម និងអំពាវនាវការខំប្រឹងប្រែងរបស់សកលលោក
ទាំងមូលក្នុងការប្រឆាំងនឹងការគំរៀមកំហែងនេះ៕