ឥណ្ឌារំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាសាធារណរដ្ឋ

(VOVWORLD) -     នាថ្ងៃទី ២៦ ខែមករា ឥណ្ឌាបានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាសាធារណរដ្ឋនៅទីក្រុង New Delhi។ ប្រធានបទពិធីនេះផ្តោតសំខាន់លើការរំលឹកខួបអនុស្សាវរីយ៍លើកទី១៥០នៃថ្ងៃកំណើតថ្នាក់ដឹកនាំ Mahatma Gandhi  និងទិដ្ឋភាពនៃរដ្ឋជាច្រើនបានតស៊ូប្រយុទ្ធដើម្បីខឿនឯករាជ្យជាតិនិងសេរីភាព។ 
ឥណ្ឌារំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាសាធារណរដ្ឋ - ảnh 1ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind 

អញ្ជើញចូលរួមពិធិនេះ មានវត្តមានរបស់ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind និងភរិយា ប្រធានាធិតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa រួមទាំងថ្នាក់ដឹកនាំផ្សេងៗទៀតនៅលើពិភពលោក និងភ្ញៀវកុលសម្ព័ន្ធចំនួន ៥៨ នាក់មកពីតំបន់ផ្សេងៗជាច្រើនរបស់ប្រទេសឥណ្ឌា។ នេះគឺជាព្រឹត្តិការណ៍ជាតិសំខាន់របស់ឥណ្ឌាក្នុងឆ្នាំនេះ និងជាឱកាសសំរាប់ទីក្រុង New Delhi បង្ហាញកម្លាំងយោធា ក៏ដូចជាវប្បធម៌សម្បូរបែបរបស់ប្រទេសខ្លូនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ