ឧទ្ទេសនាមវប្បធម៌ដ៏សម្បូរបែបរបស់ខេត្ត Binh Phuoc នៅរដ្ឋធានីហាណូយ
(VOVWORLD) - មកដល់កម្ម វិធីនេះ ទស្សនិកជនបានកំសាន្តឈុតសម្ដែងវាយគងឃ្មោះ របាំប្រពៃណី បទចម្រៀងប្រជាប្រិយ និងចង្វាក់ភ្លេងពិណពាទ្យដ៏វិសេសវិសាលរបស់ជន ជាតិខ្មែរ។
ឈុតសម្ដែងតូរ្យតន្ត្រីប្រជាប្រិយ (រូបថត៖ VOV) |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨ សារមន្ទីរជនជាតិវិទ្យាវៀត ណាម បានសហការជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Binh Phuoc ភាគខាងត្បូងវៀតណាម រៀបចំកម្មវិធីឧទ្ទេសនាមអំពីវប្បធម៌ Binh Phuoc ដ៏សម្បូរបែបនៅរដ្ឋធានីហាណូយចាប់ពីថ្ងៃទី២៤ដល់ទី២៥ កុម្ភៈ។ ចំណុចគួរឲ្យចាប់អារម្មណ៍នៃកម្មវិធីឆ្នាំនេះ គឺការសំដែងសិល្បៈរបស់ សិល្បៈករជនជាតិ Stieng និងជនជាតិខ្មែរនៃខេត្ត Binh Phuoc។ មកដល់កម្ម វិធីនេះ ទស្សនិកជនបានកំសាន្តឈុតសម្ដែងវាយគងឃ្មោះ របាំប្រពៃណី បទចម្រៀងប្រជាប្រិយ និងចង្វាក់ភ្លេងពិណពាទ្យដ៏វិសេសវិសាលរបស់ជន ជាតិខ្មែរ។ នេះជាឱកាសដើម្បីទស្សនិកជនយល់ដឹងបន្ថែមអំពីវប្បធម៌អរូបី របស់ជនជាតិមួយចំនួន ហើយជួបប្រាស្រ័យដោយផ្ទាល់ជាមួយជនរួមជាតិជាជន ជាតិភាគតិច៕