ឧទ្ទេសនាមអំពីគំរោងការណ៍ FIRST របស់បញ្ញាវ័ន្តវៀតណាមនៅអង់គ្លេស
|
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអង់គ្លេស លោក Nguyen Van Thao (TTXVN) |
(VOV)_នាថ្ងៃទី២២ វិច្ឆិកា ក្រុមការងារនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
វៀតណាម បានរៀបចំជំនួបប្រាស្រ័យឧទ្ទេសនាមអំពីគំរោងការណ៍៖ ជំរុញខ្លាំងការ
ផ្លាស់ប្តូរថ្មី ច្នៃប្រឌិតថ្មីតាមរយៈការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (FIRST)
ចំពោះបណ្ដាអ្នកជំនាញការ បញ្ញាវ័ន្តវៀតណាមកំពុងធ្វើការនៅអង់គ្លេស។
នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអង់គ្លេស លោក Nguyen Van Thao
បានអះអាងថា៖ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេសត្រៀមខ្លួនជាស្រេចដើរតួនាទី
ជាស្ពានតភ្ជាប់បញ្ញាវ័ន្តវៀតណាម នៅអង់គ្លេសជាមួយគណៈកម្មាធិការគ្រប់គ្រងគំ
រោងការណ៍ FIRST ដើម្បីលើកកំពស់ប្រសិទ្ធិភាពគំរោងការណ៍។ មកពីវិស័យជាច្រើន
ដូចជា៖បច្ចេកវិទ្យាព័ត៍មាន បច្ចេកវិទ្យាជីវសាស្ត្រ …លៗ បណ្ដាអ្នកជំនាញការ បញ្ញា
វិទ្យាវៀតណាមនៅអង់គ្លេស បានផ្លាស់ប្តូរដ៏ស្មោះត្រង់ និងនាំចេញសំនួរជាច្រើនអំពី
គំរោងការណ៍ FIRST។ ប្រការដែលបណ្ដាបញ្ញាវ័ន្តវៀតណាមមានការយកចិត្តទុកដាក់
រួម នោះគឺទស្សនះវិស័យ និងការអនុវត្តគំរោងការណ៍ក្នុងស្ថានភាពជាក់ស្ដែង៕