ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទទួលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសវីណេហ្ស៊ូអេឡា
នារសៀលថ្ងៃទី ១៤ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម
Hoang Trung Hai បានទទួលជួបជាមួយ អនុរដ្ឋមន្ត្រី ក្រសួងការបរទេសវីណេហ្ស៊ូ
អេឡា David Velasquez Caraballo ដែលកំពុងបំពេញទស្សនកិច្ច នៅវៀតណាម។ នៅក្នុងជំនួបលើកនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai បានអោយ
ដឹងថា៖ នាបច្ចុប្បន្ន ប្រទេសទាំងពីរវៀតណាម និង វីណេហ្ស៊ូអេឡា មានបណ្ដាការបោះជំហានយ៉ាងខ្លាំងក្លា ក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដូចជា៖ នយោបាយ ការទូត ពាណិជ្ជកម្ម វិនិយោគ ថាមពល ប្រេង
ឧស្ម័ន…ល។ ឧបនាយករដ្ឋមន្ត្រី អះអាងថា៖ ក្នុងរយះពេលខាងមុខនេះ ភាគីវៀត ណាម នឹងបញ្ជាណែនាំ បណ្ដាក្រសួង ស្ថាប័នសហការ អនុវត្ត បណ្ដាកិច្ចព្រមព្រៀង
សហប្រតិបត្តិការយ៉ាងខ្លាំងក្លា ក្នុងបណ្ដាវិស័យ ដូចជា៖ ឧស្សហកម្ម ថាមពល
កសិកម្ម និងបណ្ដុះបណ្ដាល…ជាដើម រវាងប្រទេសទាំងពីរ។ អនុរដ្ឋមន្ត្រី David
Velasquez Caraballo ក៏មានគោលបំណងថា៖ ប្រទេសទាំងពីរបន្តខំប្រឹងប្រែងជា
ច្រើនជាងទៀត ស្វែងរកបណ្ដាវិធានការ សហប្រតិបត្តិការយ៉ាងខ្លាំងក្លា ចំពោះការ
វិនិយោគ លើបណ្ដាវិស័យ ៖ ឧស្សាហកម្ម ទេសចរណ៍ ទូរគមនាគម…ជាដើម។
ភាគីទាំងពីរក៏បានឯកភាពបន្តរក្សារ សហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមកលើ
បណ្ដា វេទិកាពហុភាគី បណ្ដាអង្គការអន្តរជាតិ រួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការ
ពារផលប្រយោជន៍សមស្រប ដើម្បីសមិទ្ធិអភិវឌ្ឈន៍រួមរបស់ប្រទេសទាំងពីរ៕
|
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទទួលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសវីណេហ្ស៊ូអេឡា (http://www.vietnamplus.vn/) |