ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទទួលជួបសន្ទនាជាមួយនាយកប្រតិបត្តិមូលនិធិអាហារូបករណ៍ Eisenhower Fellows
(VOV) /  
នារសៀលថ្ងៃទី 21 ឧសភា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀត
ណាម លោក Hoang Trung Hai បានទទួលជួបសន្ទនា ជាមួយ លោក John Wolf នាយកប្រតិបត្តិ មូលនិធិអាហារូបករណ៍ Eisenhower Fellowship ( អាមេរិក) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅជំនួបនេះ ឧបនាយករដ្ឋមន្ត្រី Hoang
Trung Hai បានអបអរសាទរមូលនិធិអាហារូបករណ៍ Eisenhower Fellowship បានបើកទូលាយកម្មវិធី នៅវៀតណាម និងចាត់ទុកថា កម្មវិធីនេះ នឹងរួមចំណែកអភិវឌ្ឍន៍
ប្រភពធនធានមនុស្ស ដូច្នេះ រដ្ឋាភិបាលវៀតណាម បង្កលក្ខណះងាយស្រួលបំផុត
អោយដំណើការ ក្នុងអនាគត។ នាយក John Wolf សម្ដែងនូវគោលបំណង៖ អញ្ចើញ បណ្ដាបេក្ខជនមាន លក្ខណះគ្រប់គ្រន់នៅវៀតណាម ចូលរួមកម្មវិធី ដែលលៃទុកអោយ ដំបន់អាស៊ីអាគ្នេយ៍ របស់មូលនិធិ។ មូលនិធិអាហារូបករណ៍ Eisenhower Fellowship ជាអង្គការក្រៅរដ្ឋាភិបាល ដែលបានបង្កើត នាឆ្នាំ 1953 សំដៅរំលឹកខួបអនុស្សាវរីយ៍ លើកដំបូង នៅសេតវិមាន របស់ប្រធានាធិបតី អាមេរិក Dwight Eisenhower៕
|
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai (internet) |
-VOV