ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan ទទួលជួបសន្ទនាជាមួយប្រធានស្ថាប័ន​អធិការ​កិច្ចនិងសវនកម្មកូរ៉េខាងត្បូង

          នាថ្ងៃទី ២៤ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan បាន​ទទួលជួបសន្ទនា លោក Kun Yang ប្រធានស្ថាប័ន​អធិការ​កិច្ច​និង សវនកម្មកូរ៉េខាងត្បូង​ ដែលកំពុងមានដំណើរបំពេញទស្សនកិច្ច នៅ​វៀតណាម។ នៅក្នុងជំនួប ឧបនាយក
រដ្ឋមន្ត្រី​ Nguyen Thien Nhan និង​ប្រធានស្ថាប័នអធិការកិច្ច និង សវនកម្មកូរ៉េខាងត្បូង 
Kun Yang បានផ្លាស់​ប្តូរ ​ចែករំលែក បទពិសោធន៍នានា របស់ប្រទេសនិមួយៗ ក្នុងការ
ងារបង្ការ​ ប្រឆាំងអំពើពុករលួយ ដោះស្រាយការបណ្ដឹងតវ៉ា បណ្ដុះបណ្ដាល និងលើក​កំពស់សមត្ថកិច្ចចំពោះកម្មាភិបាលអធិការ និងសវនករនានា។ ឧបនាយក​រដ្ឋមន្ត្រី​ 
Nguyen Thien Nhan បានអះអាងថា÷ វៀតណាម និងកូរ៉េខាងត្បូង​មានចំណុចស្រដៀង
ៗអំពី​វប្បធ៌ម និង បណ្ដាសក្ដានុភាព ឧត្តមភាព​អំពីកិច្ចសហប្រតិបត្តិការគឺធំធេញ។ នេះគឺជាលក្ខណះ ដើម្បីប្រទេសទាំងពីរ បន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការ លើ
វិស័យនេះ កាន់តែស៊ីជំរៅ ​ប្រសិទ្ធភាព​ពីមួយថ្ងៃទៅមួយថ្ងៃ និងលើគ្រប់វិស័យផងដែរ៕

ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan ទទួលជួបសន្ទនាជាមួយប្រធានស្ថាប័ន​អធិការ​កិច្ចនិងសវនកម្មកូរ៉េខាងត្បូង - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan ទទួលជួបប្រស្រ័យប្រធានស្ថាប័ន​អធិការ​កិច្ចនិងសវនកម្មកូរ៉េខាងត្បូង(http://www.cpv.org.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ