នារសៀលថ្ងៃទី ២០ កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី វៀតណាម
Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ អ្នកមានគុណូបការៈខេត្ត
Dak Lak (ភាគកណ្ដាល Tay Nguyen) ដែលកំពុងមាន ដំណើរទស្សនកិច្ចនៅរដ្ឋធានី
ហាណូយ។ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ ជានិច្ចកាលចងចាំជានិច្ចនូវ
គុណូបការៈដ៏ធំធេងនៃអ្នកម្តាយវីរភាពវៀតណាមយុទ្ធជនពិការនិងគ្រួសារយុទ្ធជន
ពលីនៅទីនេះ ចំពោះបុព្វហេតុតស៊ូ ដណ្ដើមឯករាជ្យសេរីដើម្បីមាតុប្រទេស។ បក្ស រដ្ឋ នឹងខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តរបស់ខ្លួនដើម្បីលើកកំពស់ជីវភាពរស់នៅទាំង
សំភារៈនិងស្មារតីរបស់ អ្នកមានគុណូបការៈក្នុងទូទាំងប្រទេសនិយាយរួមនិងខេត្ត
Dak Lak និយាយ ដោយឡែក។ តាមឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថា៖ ថ្នាក់
ដឹកនាំខេត្ត Dak Lak ត្រូវបន្តយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅរបស់អ្នកមាន
គុណូបការៈឲ្យល្អថែមទៀត៕
|
ឧបនាយករដ្ឋមន្ត្រី វៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ អ្នកមានគុណូបការៈខេត្ត Dak Lak (Image: Internet) |